ជំនួបរវាង ប្រមុខការទូតកម្ពុជា លោកហោ ណាំហុង និងប្រតិភូ សហភាពអឺរ៉ុប បានចាប់ផ្តើម

ភ្នំពេញ៖ ជំនួបរវាង ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហោ ណំាហុងដ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងលោក George Edgar ឯកអគ្គរដ្ឋទូតស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមហើយ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ។

ជំនួបនេះចាប់ផ្តើមនៅម៉ោង៣៖៣០នាទី រសៀលថ្ងៃទី៩ ខែធ្នូ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

សូមរំលឹកថា កិច្ចជំនួបនេះគឺបានធ្វើឡើងក្រោយពីសហភាពអឺរ៉ុបព្រមានដកជំនួយពីកម្ពុជា ដោយសារតែបញ្ហាតុលាការក្រុងភ្នំពេញចេញដីការតាមចាប់ខ្លួនលោក សម រង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិដែលបច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ តែយ៉ាងណាក្តី ការព្រមានដកជំនួយពីកម្ពុជា ពីសំណាក់សហភាពមួយនេះ មិនទាន់សម្រេចជាផ្លូវការ នោះឡើយ៕

ជំនួបរវាង ប្រមុខការទូតកម្ពុជា លោកហោ ណាំហុង និងប្រតិភូ សហភាពអឺរ៉ុប បានចាប់ផ្តើម

ជំនួបរវាង ប្រមុខការទូតកម្ពុជា លោកហោ ណាំហុង និងប្រតិភូ សហភាពអឺរ៉ុប បានចាប់ផ្តើម