ពលរដ្ឋជាង ៨០០នាក់ សម្អាតប្រឡាយទឹក បង្ហូរចេញពីបារាយណ៍ ខាងលិចនៅតំបន់អង្គរ

ភ្នំពេញ៖ ប្រជាពលរដ្ឋជាង ៨០០នាក់មកពី៤ ឃុំ-សង្កាត់ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាត ប្រព័ន្ធប្រឡាយបង្ហូរទឹក ចេញពីបារាយណ៍ ខាងលិច សម្រាប់ការងារបង្កបង្កើន ផលរបស់ពលរដ្ឋ។

ប្រឡាយទឹកនេះ គឺជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាសហគមន៍ចំនួន ៩ឃុំសង្កាត់ ក្នុងក្រុងសៀមរាប និងស្រុកថ្មពួកប្រើប្រាស់ក្នុងវិស័យកសិកម្ម។ ការចូលរួមសម្អាត ប្រឡាយនៅពេលនេះ ដើម្បីថែទាំប្រព័ន្ធប្រឡាយមេ ធានាការប្រើប្រាស់យូរអង្វែង ក៏ដូចជាបំពេញតម្រូវការជាក់ស្តែង សម្រាប់ការងារបង្កបង្កើនផលនារដូវប្រាំង ខាងមុខនេះ។

គេហទំព័ររបស់អាជ្ញាធរ អប្សរាបានឲ្យដឹងថា ការចូលរួមសម្អាតប្រឡាយរបស់ប្រជាកសិករក្នុងពេលនេះ គឺជាការបញ្ជាក់ពីការគាំទ្រ ចំពោះអាជ្ញាធរជាតិអប្សរា ដែលបាន រៀបចំប្រព័ន្ធធារាសាស្ត្របុរាណនាសម័យអង្គរ ឲ្យដំណើរការឡើងវិញ។ សកម្មភាពនេះ មិនត្រឹមតែចូលរួមក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទ ការបញ្ជៀសទឹកជំនន់ តំបន់អង្គរ និងទីក្រុងសៀមរាបប៉ុណ្ណោះទេ តែថែមទាំងបានក្លាយជាប្រភពទឹកយ៉ាងសំខាន់ ដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ការងារកសិកម្មទៀតផង។

ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា សូមគាំទ្រនិងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ឲ្យចូលរួមក្នុងកិច្ចការអភិរក្ស ក៏ដូចជាកិច្ចការសង្គមផ្សេងៗទៀត៕