ក្រុមហ៊ុន IPS-Cambodia ប្រកាសលក់ ការិយាល័យរបស់ខ្លួន ក្នុងគម្រោងវិនិយោគ ៨៥លានដុល្លារ

ភ្នំពេញ៖  ក្រុមហ៊ុន IPS-Cambodia បានប្រកាសលក់នូវ គម្រោងអភិវឌ្ឈន៍ ការិយាល័យដ៏អស្ចារ្យ របស់ខ្លួន ជាមួយ និងទុនវិនិយោគ សរុប៨៥លានដុល្លារ ។ការបោះទុកសាងសង់ លើកដំបូងបង្អស់កម្ពុជានេះ ក្រុមហ៊ុនបានប្រកាស លក់ ជាផ្លូវការហើយនៅ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ជាមួយភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីស្វែងរកដៃគូរ និង អតិថិជន ដែលចង់ក្លាយ ជាម្ចាស់ការិយាល័យ  ដែលមានឈ្មោះថា EAST COMMERCIAL CENTRE (ECC)។

តំណាងក្រុមហ៊ុន IPS-Cambodia បានឲ្យដឹងថា” គម្រោងថ្មីនេះ នឹងធ្វើការលក់ការិយាល័យ ពាណិជ្ជកម្ម នៅក្នុង គម្រោង ECC ដែលជាគម្រោងលក់ការិយាល័យ ដំបូងបង្អស់នៅក្នុង ប្រទេសកម្ពុជាដែល ផ្តល់ជូននូវកម្មសិទ្ធ ភាពលើ ការិយាល័យពាណិជ្ជកម្ម។ លោកថា គម្រោង ECC នេះមានទីតាំងលើ មហាវិថីព្រះនរោត្តម ក្នុងសង្កាត់ ទន្លេបាសាក់ រាជធានីភ្នំពេញ។ គម្រោងនេះគឺជាអគារ ការិយាល័យ ចំណាត់ថ្នាក់លំដាប់ទី ២ Plus ដែលជួយ បំពេញនូវ តម្រូវការការិយាល័យ ប្រកបដោយគុណភាព ស្តង់ដាអន្តរជាតិ ជាមួយនឹងតម្លែសមរម្យ។

ការសហការគ្នា រវាងក្រុមហ៊ុន IPS-Cambodia និង គម្រោង ECC បញ្ជាក់ពីការចាប់ផ្តើមលក់ នៃការិយាល័យក្នុង គម្រោងនេះ ។ ភាគច្រើនដូចគម្រោង ខុនដូ ដែលកំពុងលូតលាស់ ជាច្រើនក្នុងរាជធានីភ្នំពេញ វិនិយោគិនអាច ធ្វើការទិញផ្នែក មួយនៃគម្រោងនេះ ដែលមានទំហំចាប់ពី ៣៣មែត្រការ៉េ រហូតដល់ ៤៥០មែត្រការ៉េ។

យ៉ាងណាមិញ ការិយាល័យពាណិជ្ជកម្ម កំពុងក្លាយជាជម្រើសដែលទាក់ទាញ នៅពេលដែលយើងធ្វើការពិចារណា លើការរំលស់នៃសំភារៈនៅក្នុងខុនដូ ដោយការិយាល័យពាណិជ្ជកម្មគឺមិនមានការផ្តល់នូវសំភារៈ ដូច្នេះវាមិនមាន តម្រូវការក្នុងការធ្វើការផ្លាស់ប្តូរ រឺជួសជុលអ្វីឡើយ។

លោកបានបញ្ជាក់ថា ចំពោះការិយាល័យពាណិជ្ជកម្ម រាល់ការចំណាយលើការរៀបចំផ្នែកខាងក្នុង គឺជាបន្ទុក របស់ភាគី អ្នកជួល ដូច្នេះវិនិយោគិន ទទួលបាននូវការវិនិយោគមួយ ដ៏មានប្រសិទ្ធិភាពដោយមិនតម្រូវឲ្យ មានការចំណាយផ្សេងៗនៅពេលដែលភាគីអ្នកជួលត្រូវបានបញ្ជប់ការជួល៕