ស្រោម​ទូរសព្ទ​ iPhone ថ្មី​ទើប​តែ​ល្បី ឥឡូវ​ស្រាប់​តែ​លេច​មតិ​រិះគន់


ស្រោម​ទូរសព្ទ​ iPhone ថ្មី​ទើប​តែ​ល្បី ឥឡូវ​ស្រាប់​តែ​លេច​មតិ​រិះគន់

យីហោ​ផលិតផល Apple មាន​ភាព​ល្បីល្បាញ​ដោយសារ​ក្រុមហ៊ុន​តែងតែ​ច្នៃ​ប្រឌិត​ផលិតផល​មាន​ភាព​​សាមញ្ញ​​តែ​បង្កប់​បែប​ល្អឥតខ្ចោះ។​ កាល​ពី​ម្សិលមិញ Apple ទើប​បញ្ចេញ​នូវ​ផលិត​ផល​ថ្មី​មួយ​ទៀត​របស់​ខ្លួន​គឺ​សម្បក​​​ទូរសព្ទ​សម្រាប់ iPhone 6 និង 6s ដែល​មាន​តម្លៃ ៩៩ដុល្លារ ជា​មួយ​សមត្ថភាព​ផ្ទុក​ថាមពល​ថ្ម​ទំហំ ១,៨៧៧mAh ។

 

ស្រោម​ទូរសព្ទ​ iPhone ថ្មី​ទើប​តែ​ល្បី ឥឡូវ​ស្រាប់​តែ​លេច​មតិ​រិះគន់

 

ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​​ប្រកាស​ការ​ចេញ​​នៃ​​សម្បក​​​ទូរសព្ទ​ថ្មី​របស់ Apple មាន​មតិ​អវិជ្ជមាន​ជា​ច្រើន​បាន​លើក​ឡើង​​​ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​អតិថិជន​​៖

 

@ សម្បក​​​ទូរសព្ទ​នេះ​មាន​រាង​មិន​ទាក់ទាញ

 

មាន​មតិ​ជា​ច្រើន​បាន​ចំអក​ទៅ​ឲ្យApple ថា​សម្បក​​​ទូរសព្ទ​នេះ​មាន​រាង​បោង​ដែល​ទៅ​ដូចiPhone មានផ្ទៃពោះ។

 

@ មានតែ២​​ពណ៌

 

ជា​ការ​ពិត​ណាស់​សម្បក​​​ទូរសព្ទ​ត្រូវ​តែ​មាន​ច្រើន​ពណ៌​ព្រោះ​អ្នក​ប្រើប្រាស់​ចង់​រំលិច​នូវ​ភាព​ឆើត​ឆាយ​នៃ​ទូរសព្ទ​របស់​ពួក​គេជាសជាងមានតែ២​​ពណ៌ ស ហើយ ខ្មៅ។

 

@ តម្លៃ​ថ្លៃ​ជា​មួយ​សមត្ថភាព​ផ្ទុក​ថាមពល​ត្រឹម ១,៨៧៧mAh

 

អ្នក​អាច​រក​ទិញ Powerbank ដែល​មាន​សមត្ថភាព​ផ្ទុក​ថាមពល​លើស​សម្បក​​​ទូរសព្ទ​ថ្មី​របស់Apple បាន​រាប់​សិប​ដង​ជា​មួយ​តម្លៃ​ទាប​ជាង​ផង​។​

 

@ មិន​អាច​ភ្ជាប់​កាស​ដោយ​ផ្ទាល់

 

សម្បក​​​ទូរសព្ទ​ថ្មី​នេះ​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​បន្ថែម​ឧបករណ៍​​មួយ​ចំនួន ( Jack Extender ) ពេល​អ្នក​ចង់​ដោត​កាស​ព្រោះ​ជើង​កាស​ធម្មតា​មិន​អាច​ដោត​ដល់​រន្ធ​កាស​របស់​ទូរសព្ទ​បាន​ទេ​។

 

ចុច​អាន៖ កីឡដ្ឋាន​ទាំង​​ ១០​ ​មាន​ Wi-Fi ល្បឿន​លឿន​​ដាច់​គេ​

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ techinasia