ល្បែង​គ្រោះថ្នាក់ ! លោត​ពីលើ​មេឃ​កំពស់ ៤០០០ ម៉ែត្រ​ដោយ​គ្មាន​ឆ័​ត្រ​យោង​

​តាម​ប្រភពព័ត៌មាន Daily Mail របស់​អង់គ្លេស​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ អាន​ទី ប៉ែន​ឌី​ខេន (Antti Pendikaine) អាយុ ២៥ ឆ្នាំ​កាលពីពេល​ថ្មីៗ​នេះ​បានសម្រេច​នូវ​បេសកកម្ម​ដ៏​ប្រថុយប្រថាន មួយ​ប្រកបដោយ​គ្រោះថ្នាក់​បំផុត ដោយ​លោត​ពី​លំហ​អាកាស​កម្ពស់ ៤០០០ ម៉ែត្រ​គ្មាន​ឆ័​ត្រ​យោង​ជាប់ នឹង​ខ្លូន ។

​ដំបូង​លោក អាន​ទី ប៉ែន​ឌី​ខេន និង​មិត្តភក្តិ ២ នាក់​ទៀត​ជិះ​លើ​កន្ត្រក​បាល់​ឡុង​ហោះ ។ ពេល ហោះ​ឡើងដល់​កម្ពស់ ៤០០០ ម៉ែត្រ​បុរស​វ័យ ២៥ ឆ្នាំ​រូបនេះ​ក៏បាន​ដោះ​ឆ័​ត្រ​យោង​ដែល​ស្ពាយ​ពីក្រោយ ខ្នង​ចេញ ហើយ​បោះ​ទម្លាក់ចោល និង ដោះអាវ​ចេញ ។

បន្ទាប់មក​ក៏​លោត​ចេញពី​កន្ត្រក​បាល់​ឡុង​ហោះ ព្រមៗ​គ្នា​រួម​ជាមួយនឹង​មិត្តភក្តិ ២ នាក់​ទៀត​ដែល​សុទ្ធ​តែមាន​បំពាក់​ឆ័​ត្រ​យោង ។ លោក អាន​ទី ប៉ែន​ឌី​ខេន ក្រោយពី​ហោះហើរ​នៅលើ​លំហ​អាកាស​ដោយ​គ្មាន​ឆ័​ត្រ​យោង​មួយសន្ទុះ​ក្រោយមក​ទើប​មិត្តភក្តិ​ដែលមាន​ឆ័​ត្រ​យោង​ហោះ​មក​ចាប់​ខ្សែក្រវាត់​នៅត្រង់​ចង្កេះ​ជាប់ ហើយ​ពួកគេ​ទាំង ៣ នាក់​ក៏​ចុះមក​ដល់​ដី​ដោយ សុវត្ថិភាព ៕ គ ឡេង​