កំណត់ត្រា​ជ័យជម្នះ​៥​ដង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​នៅ​កម្ពុជា​​លើ​ឆាក​អន្តរជាតិ


កំណត់ត្រា​ជ័យជម្នះ​៥​ដង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​នៅ​កម្ពុជា​​លើ​ឆាក​អន្តរជាតិ

ក្លិប​នៅ​លីក​កម្ពុជា​មាន​ចំនួន​តិច ប៉ុន្តែ​ក្នុង​ចំណោម​ក្លិប​ទាំងអស់​នោះ​ក៏​បាន​បង្ហាញ​វត្តមាន​ច្រើន​នៅ​លើ​ឆាក​អន្តរជាតិ​ដែរ ជា​ពិសេស​ទៅ​លេង​នៅ​ព្រឹត្តិការណ៍​ពាន​រង្វាន់​កំពូលAFC President’s Cup ។ ខាង​ក្រោម​នេះ​ជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​របស់​ក្លិប​នៅ​កម្ពុជា​លើ​ឆាក​អន្តរជាតិ៖

 

១. Hello United (ភ្នំពេញ​ក្រោន​បច្ចុប្បន្ន) ​ឈ្នះ​ក្រុម WAPDA ​២-១ (2005 AFC President’s Cup)

 

កំណត់ត្រា​ជ័យជម្នះ​៥​ដង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​នៅ​កម្ពុជា​​លើ​ឆាក​អន្តរជាតិ

 ​លោក ហ៊ុក សុចិត្រា

 

Hello United  ឬ​ភ្នំពេញ​ក្រោន​បច្ចុប្បន្ន ​គឺ​ជា​ក្លិប​កម្ពុជា​ដំបូង​គេ​ដែល​បាន​បង្ហាញ​ខ្លួន​និង​ទទួល​ជ័យជម្នះ​លើ​ឆាក​អន្តរជាតិ​ក្នុង​ពានរង្វាន់  AFC President’s Cup ​នៅ​ឆ្នាំ​២០០៥។ គ្រា​នោះ​ដែរ គឺ​ក្រុម Hello United ​បាន​យក​ឈ្នះ​ក្រុម​នៅ​ប៉ាគីស្ថាន WAPDA ​ដោយ​លទ្ធផល ២-១ ​ដោយ​លោក ហ៊ុក សុចិត្រា អ្នក​ដឹកនាំ​នៅ​គ្រា​នោះ​។

 

២. Tatung ១ – ៥ Khemara  (2006 AFC President’s Cup)

 

កំណត់ត្រា​ជ័យជម្នះ​៥​ដង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​នៅ​កម្ពុជា​​លើ​ឆាក​អន្តរជាតិ

 ក្លិប​ខេមរា​កីឡា

 

ក្លិប​ខេមរា​កីឡា ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង ដោយ​អាច​យក​ឈ្នះ​ក្រុម​ចិន​តៃប៉ិ Tatung ​ដោយ ​៥-១ ​ឯ​ណោះ​ក្នុង​ពាន​រង្វាន់  AFC President’s Cup ​ក្នុង​ឆ្នាំ​២០០៦។ ខេមរា​កីឡា ក៏​ជា​ក្លិប​កម្ពុជា​ដំបូង​គេ​ដែល​អាច​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ពាន​រង្វាន់​ធំ​នេះ​ដែរ។

 

៣. ភ្នំពេញ​ក្រោន ២-១ Neftchi Kochkor-Ata (2011 AFC President’s Cup )

 

កំណត់ត្រា​ជ័យជម្នះ​៥​ដង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​នៅ​កម្ពុជា​​លើ​ឆាក​អន្តរជាតិ

 

ភ្នំពេញ​ក្រោន​ជា​ក្លិប​កម្ពុជា​ដំបូង​គេ​ដែល​អាច​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFC President’s Cup ​នៅ​ឆ្នាំ​២០១១ ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម Neftchi Kochkor-Ata ​របស់ កៀហ្ស៊ីស៊ីស្ថាន ​ដោយ​លទ្ធផល ២-១។ តែ​គួរ​ឱ្យ​សោកស្ដាយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ក្រោន​បាន​ចាញ់​ក្រុម ​Taiwan Power Company ​ដោយ​លទ្ធផល ៣-២ ។

 

៤. បឹង​កេត​ឈ្នះ Yangon United ​៣-០ ​ពាន​រង្វាន់​Toyota Mekong Cup 2015

 កំណត់ត្រា​ជ័យជម្នះ​៥​ដង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​នៅ​កម្ពុជា​​លើ​ឆាក​អន្តរជាតិក្រុម​បឹងកេត​​អង្គរ​ពេល​ប៉ះ Yangon United

 

 

​ក្រុម​បឹង​កេត​អង្គរ​បាន​យក​ឈ្នះ​ក្រុម Yangon United ​របស់​ប្រទេស​មីយ៉ាន់ម៉ា ​ដោយ​លទ្ធផល ៣-០ ​នា​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ឈាន​ទៅ​ប៉ះ​ក្រុម​ខ្លាំង​វៀតណាម B.Binh Duong ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Toyota Mekong Cup 2015។

 

៥. បឹង​កេត​ឈ្នះ B.Binh Duong ​របស់​វៀតណាម ៣-២

 កំណត់ត្រា​ជ័យជម្នះ​៥​ដង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​នៅ​កម្ពុជា​​លើ​ឆាក​អន្តរជាតិកីឡាករ ចាន់ វឌ្ឍនាកា (អាវ​ក្រហម)

 

 

ក្រុម​បឹង​កេត​អង្គរ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ឱ្យ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពួកគេ​បានយក​ឈ្នះ​ក្រុម​ខ្លាំង​នៅ​ប្រទេស​វៀតណាម B.Binh Duong ​ដោយ​លទ្ធផល ៣-២ ​ដើម្បី​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Toyota Mekong Cup 2015 ​ដែល​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ថៃ Buriram United ​នៅ​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ខាង​មុខ​នេះ។ ៣​គ្រាប់​ដែល​ខាង​កម្ពុជា​រក​បាន​ក្នុង​ជំនួប​ជា​មួយ​វៀតណាម​គឺ​ធ្វើ​បាន​ដោយ​កីឡាករ ចាន់ វឌ្ឍនាកា។

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ footballchannel