លោក​ Trump ទទួល​ការ​បន្ទោស​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​ចំពោះ​ការប្រឆាំង​នឹង​អ្នក​កាន់​សាសនា​ឥស្លាម

លោក​ Trump ទទួល​ការ​បន្ទោស​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​ចំពោះ​ការប្រឆាំង​នឹង​អ្នក​កាន់​សាសនា​ឥស្លាម

លោក Donald Trump អ្នក​នាំ​មុខ​បេក្ខជន​​ប្រធានាធិបតី​ខាង​គណបក្ស​សាធារ​ណ​រដ្ឋ ថ្លែង​ទៅ​កាន់​អ្នក​គាំ​ទ្រ​ នៅ​រដ្ឋ​ South Carolina កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​

លោក Donald Trump អ្នក​នាំ​មុខ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារ​ណ​រដ្ឋ​ ​កំពុង​បាន​ទទួល​ការ​ស្តី​បន្ទោស​ទូទាំង​ពិភពលោក​ ចំពោះ​ការ​សើ្ន​ហាម​ឃាត់​ទាំង​ស្រុង​មិន​ឲ្យ​អ្នក​កាន់​សាសនា​ឥស្លាម​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ ​រហូត​ទាល់​តែ​មេដឹកនាំ​អាមេរិក​អាច​រក​ឃើញ​ពី​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​ពី​ការវាយ​ប្រហារ​ភេរវកម្ម​នៅ​ពេល​ថ្មី​ៗ​នេះ។

នាយក​រដ្ឋមន្រ្តី David Cameronនៃ​ប្រទេស​អង់គ្លេស ​បាន​ហៅ​ផែនការ​របស់​លោក​ Trump ថា ​ជា​ការ​បំបែក​បំបាក់ ​មិន​បាន​ជួយ​អ្វី​ហើយ​ខុស​ទាំង​ស្រុង។​

ស្រ្តី​អ្នក​នាំ​ពាក្យ​របស់​ទី​ភ្នាក់​ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ដែល​តាំង​ទី​លំ​នៅ​ថ្មី​ក្នុង​សហរដ្ឋ​អាមេរិក ​រួម​មាន​អ្នក​កាន់​សាសនា​ជាតិ​ស៊ីរី​ផង ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារនៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ថា ​ការណ៍​នេះ ​ជា​ការ​ព្រួយ​កង្វល់​ដែល​វោហា​សាស្រ្ត​នេះ ​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​កំពុង​ដាក់​កម្មវិធី​តាំង​ទៅ​លំនៅ​ថ្មី​ឲ្យ​ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់​នោះ។

លោក Keysar Trad ប្រធាន​សមាគម​មិត្ត​ភាព​ឥស្លាម​ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ស៊ីដនី​នៃ​ប្រទេស​អូស្រ្តាលី ​បាន​ហៅ​ការអត្ថាធិប្បាយ​របស់​លោកTrumpថា​ «ជា​សេចក្តី​ថ្លែងការណ៍​ប្រកប​ដោយ​ការ​អស់​សង្ឃឹម​របស់​មនុស្ស​អស់​សង្ឃឹម​ ​ដែលដឹង​ថា​លោក ​កំពុង​អស់​ផ្លូវ​ដើរ​ហើយ​នឹង​គ្មាន​ឱកាស​នឹង​បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត។ដូច្នេះ ​លោក Trumpកំពុង​ព្យាយាម​ឲ្យ​បាន​ទទួលការគាំទ្រ​ពី​អ្នកខ្លាច​ឥស្លាម‍»។

គូ​ប្រកួត​ប្រជែងខាង​នយោបាយ​របស់​លោក​ Trump នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ដល់​សំណើរ​របស់​លោក​ហើយ​អ្នក​ជំនាញ​ច្បាប់ ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា ​ការ​ហាមឃាត់​អ្នក​កាន់​សាសនា​អ៊ី​ស្លាម​មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ គឺ​ខុស​នឹង​រដ្ឋ​ធម្ម​នុញ្ញ៕​