គ្រូពេទ្យ​ពិការ​ជើង​ ដើរ​​ព្យាបាល​អ្នក​ជំងឺ​​​ដល់​​ផ្ទះ ​​រយៈ​ពេល ១២ឆ្នាំ


គ្រូពេទ្យ​ពិការ​ជើង​ ដើរ​​ព្យាបាល​អ្នក​ជំងឺ​​​ដល់​​ផ្ទះ ​​រយៈ​ពេល ១២ឆ្នាំ

​​លោក​​វេជ្ជបណ្ឌិត​ជនជាតិ​ចិន​ពិការ​ជើង​ម្នាក់​ រស់​នៅ​តំបន់​ដាច់​ស្រយាល​​មួយ​ បាន​ធ្វើ​ឲ្យ​​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ចិន​យ៉ាង​ច្រើន​ មាន​ក្ដី​អាណិត​អាសូរ ​កោត​សរសើរ និង​បង្ហាញ​ក្ដី​​គោរព​យ៉ាង​ខ្លាំង ​ក្រោយ​​លោក​​ប្រាប់​ថា​ បាន​ដើរ​​ព្យាបាល​​ទៅ​ដល់​ផ្ទះ​អ្នក​ជំងឺ​​ផ្ទាល់​អស់​រយៈពេល​ជាង ១២ឆ្នាំ​មក​ហើយ។

 

គ្រូពេទ្យ​ពិការ​ជើង​ ដើរ​​ព្យាបាល​អ្នក​ជំងឺ​​​ដល់​​ផ្ទះ ​​រយៈ​ពេល ១២ឆ្នាំ

លោក​វេជ្ជបណ្ឌិត​​មាន​ឈ្មោះ JiZhengyong អាយុ ៣៦ឆ្នាំ ​រស់​នៅ​ភូមិ Jianxin ​ក្រុង​ឆុងឈីង ភាគ​និរតី​ប្រទេស​ចិន។ ​ពេល​​អ្នក​ជំងឺ​តាម​ហៅ​ទៅ​ព្យាបាល​ម្ដងៗ ​គាត់​តែង​តែ​យួរ​​ស្បោង​មួយ ​​និង​ដើរ​ដោយ​ឈើ​ច្រត់​សំដៅ​ទៅ​កាន់​ផ្ទះ​អ្នក​ជំងឺ​តែ​ម្ដង។

 

លោក​​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ​លោក​​បាន​ប្រើ​ប្រាស់​ឈើ​ច្រត់​អស់​ចំនួន​ ៤៥​ហើយ​ ក្នុង​រយៈ​ពេល ១២​ឆ្នាំ​នេះ។ ​អ្នក​ប្រើ​អ៊ីនធឺណិត​ម្នាក់​និយាយ​ថា “លោក​ជា​គ្រូពេទ្យ​ពិត​ អត់​ធ្មត់​លះបង់​ និង​មាន​​ការ​តាំង​ចិត្ត​ខ្ពស់ ដែល​គ្រប់​គ្នា​ត្រូវការ”៕

 

គ្រូពេទ្យ​ពិការ​ជើង​ ដើរ​​ព្យាបាល​អ្នក​ជំងឺ​​​ដល់​​ផ្ទះ ​​រយៈ​ពេល ១២ឆ្នាំ
 

គ្រូពេទ្យ​ពិការ​ជើង​ ដើរ​​ព្យាបាល​អ្នក​ជំងឺ​​​ដល់​​ផ្ទះ ​​រយៈ​ពេល ១២ឆ្នាំ
 

ចុចអាន៖ គ្រូ​ម្នាក់​ ដោះ​ស្រាយ​លំហាត់​គណិតវិទ្យា​បាន​​​រង្វាន់​១លាន​ដុល្លារ

 

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ people

  • គ្រូពេទ្យ​ពិការ​ជើង​ ដើរ​​ព្យាបាល​អ្នក​ជំងឺ​​​ដល់​​ផ្ទះ ​​រយៈ​ពេល ១២ឆ្នាំ已关闭评论
  • 378 views
  • Hide Sidebar
    A+
Publish on:2015/12/09  Category:ជីវិតនិងសង្គម
Tags: