ប្រកាស​តែងតាំង​មុខ​តំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​នគរបាល​ជាន់ខ្ពស់​៥៦​រូប

​រាជ​ធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ជាន់ខ្ពស់​៥៦​រូប​ ត្រូវ​បាន​ប្រកាស​តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរស័ក្តិ​ ​​ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍​ ឯម សំអាត រដ្ឋ​លេ​ខា​ធិការ ​ក្រសួងមហាផ្ទៃ ​តំណាង​សម្តេច​ក្រឡាហោម ​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​រៀបចំ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៩ ​ខែធ្នូ​ ឆ្នាំ​២០១៥ នៅ​សាល​ប្រជុំ​ទីស្តីការ​ក្រសួងមហាផ្ទៃ ​។

មន្ត្រីជាន់ខ្ពស់​៥៦​រូប ​ក្នុង​នោះ​មន្ត្រី​ដែល​ត្រូវ​ប្រកាស​មុខ​តំណែង​ថ្មី​ មាន​ចំនួន​៣៩​រូប ​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ចំនួន​២​រូប​, ​អគ្គនាយក​សវន​កម្ម​ផ្ទៃក្នុង​ចំនួន​១​រូប​,​ប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម​ចំនួន​១​រូប​, ​អគ្គនាយករង​សវន​កម្ម​ផ្ទៃក្នុង​ចំនួន​៦​រូប ​(​ស្ត្រី​១​រូប​), ​អគ្គនាយករង​ភស្តុ​ភា​ និង​ហិរញ្ញវត្ថុ​ចំនួន​១​រូប ​ប្រធាន​នាយកដ្ឋាន​ចំនួន​៤​រូប ​និង​អនុប្រធាន​នាយកដ្ឋាន​ចំនួន​២៤​រូប ។

បំពាក់​ឋានន្តរស័ក្តិ​ មាន​ចំនួន​១៧​រូប ​ក្នុង​នោះ ​មាន​នាយ​ឧត្តមសេនីយ៍​ចំនួន​២​រូប គឺលោក​ឧត្តមសេនីយ៍ឯក ឈឹ​ម ជួន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​លោក​ឧត្តមសេនីយ៍ឯក ធឹ​ម សុ​ផា អគ្គនាយក​សវន​កម្ម​ផ្ទៃក្នុង ។

ថ្នាក់​ឧត្តមសេនីយ៍ទោ​ មាន​ចំនួន​១៤​រូប​ ក្នុង​នោះ មាន​ ១-​លោកម៉ែន សូ​រិ​យន់ អគ្គនាយករង​សវន​កម្ម​ផ្ទៃក្នុង, ២-​លោក​ឧត្តមសេនីយ៍ត្រី​ ឆាង សុ​វ​ណ្ណា​រិ​ទ្ធ អគ្គនាយករង​សវន​កម្ម​ផ្ទៃក្នុង​, ៣-​លោក​ឧត្ត​ម​សេនីយ៍​ត្រី​ ទៀ តារា​សាត អគ្គនាយករង​សវន​កម្ម​ផ្ទៃក្នុង​, ៤-​លោក​ឧត្តមសេនីយ៍ត្រី​ សុក សា​រ៉េត​ អគ្គនាយករង​សវន​កម្ម​ផ្ទៃក្នុង​, ៥-​លោក​ឧត្តមសេនីយ៍ត្រី​ ថ្លាង ភិ​រិ​ន អនុប្រធាន​នាយកដ្ឋាន​កណ្តាល​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​, ៦-​លោក​ឧត្តម​សេ​ន៊​យ៍​ត្រី​ សា​ឯម សា​វុ​ធ ប្រធាន​លេខាធិការដ្ឋាន​កិច្ចការ​ទីប្រឹក្សា​ និង​ជំនួយការ​, ៧-​លោក​ឧត្តមសេនីយ៍ត្រី​ ហោ សំអាត ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​, ៨-​លោក​ឧត្តមសេនីយ៍ត្រី​ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​, ៩-​លោក​ឧត្ត​សេនីយ៍​ត្រី ​កែវ ពិសី ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​, ១០-​លោក​ឧត្តមសេនីយ៍ត្រី​ សា​រុន ចាន់​ធី ស្នងការ​នគរបាល​ខេត្តពោធិសាត់​, ១១-​លោក​ឧត្តមសេនីយ៍​ត្រី ប៉ែន រ័​ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម​, ១២-​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​, ១៣-​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ និង​១៤-​លោក​ឧត្តមសេនីយ៍ត្រី​ ស ថេ​ត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ។

បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្ត​ម​សេនីយ៍​ត្រី​ ១​រូប ​ដល់​លោក ញ៉ែម ចំណាន អនុប្រធាន​នាយកដ្ឋាន​សវន​កម្ម​ទី​២ ៕​