អភិបាលរង​ខេត្តបន្ទាយមានជ័យ បើក​ការដ្ឋាន​ជួសជុល និង​កែសម្រួល​ផ្លូវ​ជាង ១០​គីឡូម៉ែត្រ ដែល​ខូចខាត​

បន្ទាយមានជ័យ: លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ចូលរួម​ក្នុង​បើក​ការដ្ឋាន​ជួសជុល​កែសម្រួល​ផ្លូវ​ជាង ១០​គីឡូម៉ែត្រ កាល​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
                  
​លោក លី សារី អភិបាលរង​ខេត្ត បាន​លើកឡើងថា មន្ត្រី​ជំនាញ បាន​ចុះ​សិក្សា​ផ្លូវ ដែល​រង​នូវ​ការខូចខាត ដោយ​ទឹកជំនន់​រយៈពេល ៣ ទៅ ៤​ឆ្នាំ​ជាប់​គ្នា ហើយ​ហូរ​កាត់​ដងផ្លូវ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ទៅមក​ដឹក​កសិផល​បង្កបង្កើត​ពី​ស្រែ​មក​លំនៅដ្ឋាន​។ ដូច្នេះ​ការសាងសង់​ជួសជុល​ផ្លូវ​នាពេលនេះ ដើម្បី​ងាយស្រួល ក្នុងការ​ធ្វើដំណើរ និង​ការដឹក​កសិផល​របស់​ប្រជាកសិករ​។​

ក្នុង​ពិធី​ការបើក​ដ្ឋា​ន ដែលមាន​មេភូមិ​ចៅសង្កាត់ និង​មន្ត្រី រួមទាំង​សប្បុរសជន​ចូលរួម​ផង​នោះ ក៏បាន​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ជិត ៥០​នាក់ ដោយ​ម្នាក់ៗ ទទួលបាន​សា​រ៉ុង​១ ហើយ​បាន​បន្តទៅ​ពិនិត្យ​ប្រព័ន្ធធារាសាស្ត្រ ដើម្បីអោយ​អាជ្ញាធរ​ក្រុង និង​មន្ទីរជំនាញ ត្រូវ​បូមទឹក​ពី​ស្ទឹង​សិរីសោភ័ណ ចូល​ប្រឡាយ​អោយបាន​ពេញ ដើម្បី​ជួយ​ដល់​ប្រជាកសិករ ធ្វើ​ស្រូវប្រាំង​ជាច្រើន​រយ​ហិកតា ក្នុង​ក្រុង​សិរីសោភ័ណ​៕