សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ទាក់ទង​នឹង​សំណុំរឿង ០០៤ ចេញ​សេចក្តីថ្លែងការណ៍​

ភ្នំពេញ: ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ បានចេញ​សេចក្តីថ្លែងការណ៍​ដោយបាន​ដាក់​លោក យឹម ទិ​ត្យ ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​ឧក្រិដ្ឋ ដែល​បាន​ចោទប្រកាន់ ដូចខាងក្រោម​៖

-​អំពើ​ប្រល័យពូជសាសន៍​ខ្មែរក្រោម​
-​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ក្នុងនោះ​រួមមាន ការធ្វើ​មនុស្សឃាត ការសម្លាប់​រង្គាល ការធ្វើ​ឲ្យ​ទៅជា​ទាសករ ការ​និរទេស ការដាក់​ក្នុង​មន្ទីរឃុំឃាំង ការធ្វើ​ទារុណកម្ម ការ​ធ្វើទុក្ខបុកម្នេញ​មកលើ “​ប្រជាជន ១៧ មេសា​” “​អ្នក​ជម្លៀស​មកពី​ភូមិភាគ​បូព៌ា​” និង​កម្មាភិបាល​ភូមិភាគ​ពាយ័ព្យ គ្រួសារ​របស់​ពួកគេ​និង​អ្នកក្រោមបង្គាប់ របស់​ពួកគេ ការ​ធ្វើទុក្ខបុកម្នេញ​មកលើ​ខ្មែរក្រោម និង​ជនជាតិ​វៀតណាម  និង​អំពើ​អមនុស្សធម៌​ដទៃទៀត រួមមាន អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​។​
-​អំពើ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ ១៩៤៩ ដែល​បាន​ប្រព្រឹត្ត​ឡើងជា​ផ្នែក​មួយ​នៃ​ជម្លោះ​ប្រដាប់អាវុធ​អន្តរជាតិ​រវាង​កម្ពុជា​ប្រជាធិបតេយ្យ ជាមួយនឹង​សាធារណរដ្ឋ​សង្គមនិយម​វៀត​-​ណា​ម ក្នុងនោះ​រួមមាន ការធ្វើ​មនុស្សឃាត​ដោយ​ចេតនា និង​ការ​និរទេស ឬ​ការផ្លាស់​ទីលំនៅ​ជន​ស៊ីវិល​ដោយ​ខុសច្បាប់​។​
-​ការរំលោភ​លើ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ ១៩៥៦ ក្នុងនោះ​រួមមាន មនុស្សឃាត​ដោយ​ចេតនា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល​​បន្តថា ឧក្រិដ្ឋកម្ម​ទាំងនេះ​ត្រូវបាន​ចោទថា​បាន​ប្រព្រឹត្ត​ផ្សេងៗ​គ្នា​នៅ​ខេត្តតាកែវ (​ភូមិភាគ​និរតី​)​នៅ​មន្ទីរ​សន្តិសុខ​វត្ត​ប្រ​ធាតុ មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ ទីតាំង​សម្លាប់​មនុស្ស​ភូមិ​ព្រេ​ល ទីតាំង​សម្លាប់​មនុស្ស​វត្ត​អ​ង្គុ​ណ​ទី​តាំ​សម្លាប់​មនុស្ស​ព្រៃ​ភូមិ​ស្លែង​ទីតាំង​សម្លាប់​មនុស្ស​ព្រៃ​សុខុន និង​វត្ត​អង្គ​សិរី​មុនី ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅ​ខេត្តបាត់ដំបង (​ភូមិភាគ​ពាយ័ព្យ​) នៅ​មន្ទីរ​សន្តិសុខ​គាស់ក្រឡ អន្លង់​វិល​ប្រែង និង​ទីតាំង​សម្លាប់​មនុស្ស​ពាក់ព័ន្ធ សហករណ៍​ធិបតី រួមមាន​មន្ទីរ​សន្តិសុខ​វត្ត​ធិបតី និង​មន្ទីរ​សន្តិសុខ និង​ការដ្ឋាន​ទួល​ម្ទេស ការដ្ឋាន​ទំនប់​ក​ង្ហ​ត មន្ទីរ​សន្តិសុខ​បាណន់ មន្ទីរ​សន្តិសុខ​ខ្នង​គូ ការដ្ឋាន​រោងចក្រ​ស្ករ​កំពង់​គុល ការដ្ឋាន​ភ្នំ​ត្រជាក់ចិត្ត ទីតាំង​សម្លាប់​មនុស្ស​បន្ទាយ​អូរ​តា​ក្រី ស្រុក​សំឡូត មន្ទីរ​សន្តិសុខ​វត្ត​ធម្ម​យុ​ត មន្ទីរ​សន្តិសុខ​វត្ត​សម្តេច ឃុំ​កំពង់​ព្រៀង រួមមាន ភូមិ​កាច់រ​ទះ ភូមិ​ថ្មី ភូមិ​សាលា​ត្រាវ និង​មន្ទីរ​សន្តិសុខ​វត្ត​ពោធិ៍​លង្កា​/​កាច់រ​ទះ ឃុំ​រាំង​កេ​សី រួមមាន វត្ត​រាំង​កេ​សី និង​ភូមិ​រាំង​កេ​សី មន្ទីរ​សន្តិសុខ​វត្ត​គិរី​រម្យ និង​មន្ទីរ​សន្តិសុខ​វត្ត​កណ្តាល  ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅ​ខេត្តពោធិ៍សាត់ (​ភូមិភាគ​ពាយ័ព្យ​)​នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​វាល មន្ទីរ​សន្តិសុខ​ស្វាយជ្រំ ទីតាំង​សម្លាប់​មនុស្ស​ទួល​សេះ​ញ៉ូ​វ ទីតាំង​សម្លាប់​មនុស្ស​ព្រៃ​ក្របៅ ទីតាំង​សម្លាប់​មនុស្ស​វត្ត​ចន្ទរង្សី គុក​លេខ ៨ និង​ទីតាំង​សម្លាប់​មនុស្ស​វាល​បាក់​ជ​ញ្ជី​ង និង​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅ​ខេត្តបន្ទាយមានជ័យ (​ភូមិភាគ​ពាយ័ព្យ​) នៅ​មន្ទីរ​សន្តិសុខ​វត្ត​បន្ទាយ​នាង មន្ទីរ​សន្តិសុខ និង​ការដ្ឋាន​ភ្នំ​ទ្រ​យោង ការដ្ឋាន​ស្ពាន​ស្រែង និង​ទំនប់​ព្រៃរនាម វត្ត​ព្រះនេត្រព្រះ ទីតាំង​ឃុំខ្លួន និង​ទីតាំង​សម្លាប់​មនុស្ស​ពាក់ព័ន្ធ​នានា មន្ទីរ​សន្តិសុខ និង​ទីតាំង​សម្លាប់​មនុស្ស​ភូមិ​ចក្រី ទីតាំង​សម្លាប់​មនុស្ស​ព្រៃ​តា​រ៉ូ​ត ទីតាំង​សម្លាប់​មនុស្ស​វត្ត​ចម្ការ​ខ្នុរ និង​ការដ្ឋាន​ទំនប់​ត្រពាំងថ្ម​៕​