​អាជ្ញាធរ​ស្រុក​ខ្សាច់កណ្តាល ទម្លាក់កំហុស​​ដាក់គ្នារឿង​លក់​ដី​បឹង «កិ​ច​»

​ ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បានដាក់​ការសង្ស័យថា ផ្ទៃដី​បឹង​យ៉ាងហោចណាស់​ជាង ១០០ ហិកតា នៅ​ចំណុច​ភូមិ​ព្រែ​កតា​កូវ ឃុំ​ព្រែ​កតា​កូវ
ស្រុក​ខ្សាច់កណ្ដាល ត្រូវបាន​អាជ្ញាធរ និង មន្ត្រី​ជំនាញ​ពុះ​លក់​ទៅ​ឲ្យ​ឈ្មួញ​តាមរបៀប​ស្ងាត់ៗ ព្រោះ​ពួកគាត់​បានឃើញ​មានការ​បោះបង្គោល​ព្រំដី​ព្រោងព្រាត​នៅលើ​ផ្ទៃ​បឹង ។​ ​ប្រជាជន​នៅ​តំបន់​នោះបាន​ឲ្យ​ដឹងថា បឹង​កិ​ច ដែលជា​ផ្នែក​មួយ​នៃ​ជម្រក​ត្រី​ពង​កូន​នោះ ត្រូវបាន​អាជ្ញាធរ និង មន្ត្រីជលផល​កាត់​ឃ្វាល​លក់​ទៅ​ឲ្យ​ឈ្មួញ​ម្នាក់​ដែល​ពួកគាត់​ស្គាល់ឈ្មោះ​គ្រប់គ្នា ក្នុងតម្លៃ ១​ម៉ែត្រការ៉េ ១០​ដុល្លារ ដែល​ការលក់​នេះបានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ទី​តាំង​នៃ​ការបង្ករ​កំណើត​របស់​ពពួក​មច្ឆា​ជាតិ ។​

ទាក់ទង​បញ្ហា​នេះ​លោក ជា ម៉ាច មេឃុំ​ព្រែ​កតា​កូវ បាន​ទទួលស្គាល់ថា ដី​បឹង​កិ​ចនេះ ពិតជា​ត្រូវបាន​គេ​ពុះ​លក់​ទៅ​ឲ្យ​ឈ្មួញ​ខាងលើ​មែន ប៉ុន្តែ​ដោយសារ​លោក​ជា​មន្ត្រី​តូចតាច ដូច្នេះ​ពុំមាន​សិទ្ធ​ទប់ស្កាត់​ឡើយ ។​ លោក គង់ សោ​ភ័​ណ្ឌ អភិបាលស្រុក​ខ្សាច់កណ្ដាល ក៍បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​ដែរ​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​លក់​ដី​បឹង​«​កិ​ច​»​នេះ​ទេ ហើយ​អ្នក​ដែល​ពាក់ព័ន្ធ គឺលោក​អភិបាលស្រុក​ចាស់ ៕ សុថា​ត់​