រថយន្ត​ធំៗ ៣ គ្រឿង បុក​គ្នា​យ៉ាងដំណំ ធ្វើឱ្យ​ផ្អើល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​ភ្នំពេញ ៖ រថយន្ត​យី​ឌុប​មួយគ្រឿង​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​កុង​ទី​ន័​រ​ពេញទំហឹង បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ និង បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ហើយ​ក៏មាន​រថយន្ត​សាំង​យុង​មួយគ្រឿង​ទៀត​ចាប់​ហ្វ្រាំង​មិនទាន់បាន​ជ្រុល​បុក​រថយន្ត​យី​ឌុប​ពីក្រោយ​បន្ថែមទៀត រង​ការ ខូចខាត​ផងដែរ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ៧ និង ៤០ នាទី យប់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​សាលាបឋមសិក្សា​ជម្ពូ​វ័ន តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។


ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​យី​ឌុប​មួយគ្រឿង ពណ៍​ខៀវ លាយ​ទឹកប្រាក់​គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ទិសដៅ​កើត​ទៅ​លិច ពេលមកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​កុង​ទី​ន័​រ ពណ៌​ក្រហម​លាយ​ខៀវ គ្មាន​ស្លាក​លេខ ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង​បណ្តាលឱ្យ​រង​ការខូចខាត ចំណែក​អ្នកបើកបរ​រថយន្ត​យី​ឌុប រងរបួស​ធ្ងន់ ហើយ​ពេលនោះ​ក៏មាន​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2I 3094 មួយទៀត​បើក​មកពី​ក្រោយ​ចាប់​ហ្វ្រាំង​មិនទាន់ បាន​ជ្រុល​ទៅបុក​រថយន្ត​យី​ឌុប​ពីក្រោយ​បន្ថែមទៀត រង​ការខូចខាត​ផងដែរ ។ ​ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើការ​វាស់វែង និ ង​យក​រថយន្ត​ទាំង ៣ គ្រឿង ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕ (​ប្រភព TV5)