​មូលហេតុ​ដែល Kim Kardashian ដាក់ឈ្មោះ​កូនប្រុស Saint

ប្រភព​ជិតស្និទ្ធ​ជាមួយ​តារា​ស្រី​ត្រគាក​ធំ Kim Kardashian បានបង្ហាញ​ពី​ឈ្មោះ​កូនប្រុស ដែល​ទើបនឹង​កើត​របស់​នាង​ក៏ដូចជា​ហេតុផល​ដែល​នាង និង ស្វាមី Kayne West ជ្រើស​យកឈ្មោះ​នោះ ។​ ​នាង Kim បាន​សម្រាល​កូនប្រុសរ​បស់​នាង​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ ហើយ​កាលពី​ថ្ងៃ​ច័ន្ទ​នេះ នាង និង ស្វាមី​ក៏បាន​បង្ហាញ​ឈ្មោះ​កូនប្រុស​ដែល​ទើបនឹង​កើត​នេះដែរ ។ នាង និង ស្វាមី​បានដាក់​ឈ្មោះ​កូនប្រុស​ថា Saint West ព្រោះ​វា​តំណាង​ឲ្យ​សិវៈ​បរិសុទ្ធ ម្យ៉ាងទៀត​អ្នក​ទាំងពីរ​ចង់​ឲ្យ​ផល​បុណ្យ​ល្អៗ​ទាំងឡាយ​ចូលមក​កាន់ កូនប្រុស​នាង បន្ទាប់ពី​នាង​មាន​ភាពលំបាក​ខ្លាំង​ពេល​សម្រាល ។

នាង​បាន​ប្រាប់​ដែរ​ថា នេះ​ជា​បទពិសោធ​ដ៏​ឈឺចាប់​ខ្លាំង​បំផុត​ដែល​នាង​ធ្លាប់​ជួបប្រទះ ដែល​វា​បានធ្វើ​ឲ្យ​នាង​ហូរឈាម​យ៉ាងច្រើន និង ចំណាយ​ពេលវេលា​ច្រើន​ម៉ោង ទម្រាំ​អាច​ឲ្យ​បង្កើត​កូនប្រុស​នោះបាន ណាមួយ​ដោយសារតែ​នាង​ធ្លាប់មាន​បញ្ហា​ស្បូន​កាលពី​កើតកូន​ទីមួយ ទើប​បណ្តាល​ឲ្យ​ការបង្កើត​កូន​ទី​ពីរ​ផ្តល់​ភាព​ពិបាក​ជាខ្លាំង រហូត​អាច​ថា ជា​បទពិសោធ​ដ៏​អាក្រក់​បំផុត​ដែល​នាង​ធ្លាប់​ជួបប្រទះ ។​
​ ​គួរ​បញ្ជាក់ដែរថា នាង Kim បាន​ចំណាយ​ប្រាក់​សម្រាក​ក្នុង​បន្ទប់ ៤០០០ ដុល្លារ​ក្នុង​មួយ​យប់​ក្នុងការ សម្រាលកូន​ទី ២ នេះ ហើយ​ឈ្មោះ​កូនប្រុស​នាង Saint West គឺ​បានមកពី​ពាក្យ Saint ដែល​មានន័យថា ពពួក បរិសុទ្ធ រីឯ West បានមកពី​ត្រកូល​ឪពុក ៕ ថា​វរិ​ទ្ធ​