កម្ពុជានឹងផ្តល់ ៤,១៥លានដុល្លារ ដល់សាលាក្តី ខ្មែរក្រហម

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ ដ៏មានផ្លែផ្កាមួយ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងការវិវត្តន៍ នៅអង្គជំនុំជម្រះ វិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលប្រព្រឹត្តិឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី រវាង លោក សុខ អាន និង លោក ដេវីត សេហ្វ័រ  នៅក្នុងអំឡុងដំណើរទស្សនៈកិច្ចចុងក្រោយ នៅព្រះរាជាណាចក្រកម្ពុជា ។

នេះបើយោងតាមរបាយការណ៍ ដែលមជ្ឈមណ្ឌលដើមអម្ពិល ទទួលបានពី ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៩ ខែធ្នូ នេះ។

ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានចាប់អារម្មណ៍ទៅលើ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)  កំពុង ដំណើរការសំណុំរឿងរបស់ខ្លួន  ដោយពិនិត្យទៅលើអង្គហេតុ នានាទាក់ទិន នឹងបទចោទនៃអំពើប្រល័យ ពូជសាសន៍ ក្នុងសំណុំរឿង ០០២/០០២។

ដោយឡែកទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុ អ.វ.ត.ក ភាគីទាំងពីរបានកត់ត្រា ដោយវិជ្ជមានអំពីវិភាគ ទានយ៉ាង សំខាន់ ថ្មីៗនេះចំពោះអ.វ.ត.ក ក្នុងនោះរួមមាន ១,២លានដុល្លារ ពីប្រទេសជប៉ុន ដល់ភាគីអន្តរជាតិ និងការសន្យា ផ្តល់ថវិកាពីសំណាក់រដ្ឋាភិបាលកម្ពុជាចំនួន៤,១៥ លានដុល្លារ ដែលស្មើនឹង៦២ភាគរយ នៃថវិកាជាតិ អ.វ.ត.ក សម្រាប់ ឆ្នាំ២០១៦។

ការវិភាគទាននេះដែរគឺដើម្បីបំពេញតម្រូវការ ខាងហិរញ្ញវត្ថុរបស់សាលាក្តី ។ ពាក់ព័ន្ធបញ្ហានេះ រាជរដ្ឋាភិបាល កម្ពុជាគាំទ្រ នូវសំណើសុំឧបត្ថម្ភរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រាប់ថវិកាខាងភាគីអន្តរជាតិ ៕

កម្ពុជានឹងផ្តល់ ៤,១៥លានដុល្លារ ដល់សាលាក្តី ខ្មែរក្រហម

កម្ពុជានឹងផ្តល់ ៤,១៥លានដុល្លារ ដល់សាលាក្តី ខ្មែរក្រហម

កម្ពុជានឹងផ្តល់ ៤,១៥លានដុល្លារ ដល់សាលាក្តី ខ្មែរក្រហម