ក្រសួងមហាផ្ទៃ ប្រកាស មុខតំណែង និងបំពាក់ ឋានន្តរស័ក្តិ ដល់មន្រ្តី ៥៦ នាក់

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០១៥ នេះបានរៀបចំពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ នាយនគរបាលជាតិដល់មន្រ្តី៥៦រូប នៅទីស្តីក្រសួង ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោក ឯម សំអាន មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ក៏បានយកចិត្តទុកដាក់លើកកម្ពស់ការចូលរួម របស់ស្ត្រីក្នុងការដឹកនាំ អង្គភាពគណៈកម្មការ ក្រុមការងារ គ្រប់ផ្នែក គ្រប់កម្រិត ដែលបានបង្កើនឱកាសឲ្យស្ត្រីបានចូលរួម និងទទួលបានផលប្រយោជន៍ អំពីការកែទម្រង់ និងការផ្តល់សេវាគ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់កម្រិតគួរឲ្យកត់សម្គាល់ ។

លោកបន្តថា ការតំឡើងកម្រិតនាយកដ្ឋានសវនកម្មផ្ទៃក្នុង ទៅជាអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនេះ ក្នុងគោលបំណង ធ្វើជាសេនាធិការ ឲ្យក្រសួងមហាផ្ទៃលើការងារសវនកម្មផ្ទៃក្នុង និងអភិបាលកិច្ចល្អ ដើម្បីពង្រឹងប្រសិទ្ធភាព និងសុច្ចរិតភាពប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ក្នុងដំណើរការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រង បញ្ជី បុគ្គលិកនិងការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ។

លោកបន្ថែមថា អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក៏នឹងជួយដល់ថ្នាក់ដឹកនំាក្នុងការកាត់បន្ថយ ឬទប់ស្កាត់ហានិភ័យ បានទាន់ពេលវេលា ក្នុងការគ្រប់គ្រងប្រើប្រាប់ធនធានរបស់រដ្ឋ ពិនិត្យការអនុវត្តប្រព័ន្ធលើកទឹកចិត្ត សំដៅបង្កើនការជម្រុញទឹកចិត្ត មន្ត្រីឲ្យខិតខំពុះពារសកម្មក្នុងកិច្ច ប្រតិបត្តិការ ឲ្យមានភក្តីភាពនីមួយៗ អំពីលទ្ធភាព ឬសេចក្តីត្រូវការធនធានចាំបាច់ និងការចាត់ចែងគ្រប់គ្រងប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព សំដៅបង្កើនទិន្នផលនិងគុណភាពការងារ ឲ្យកាន់តែប្រសើរឡើងតាមការរំពឹងទុក។

បញ្ជីរាយនាម សមាសភាពនាយនគរបាលជាតិ ដែលត្រូវប្រកាសមុខតំណែង ៣៩រូបមានដូចជា១.លោក ឧត្តមសេនីយ៍ឯក ប៉ូលី ដា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ , ២.លោក ឈិត សុខុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ , ៣. លោកឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយកសវនកម្មផ្ទៃក្នុង , ៤.លោកឧត្តមសេនីយ៍ឯក ផាង ពៅ ប្រធានក្រុមប្រឹក្សានីតិកម្ម, ៥.លោកឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អគ្គនាយករងសវនកម្មផ្ទៃក្នុង, ៦.លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយករងសវនកម្មផ្ទៃក្នុង , ៧.លោកឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ អគ្គនាយករងភស្តុភា និងហិរញ្ញវត្ថុ , ៨.លោកឧត្តមសេនីយ៍ទោ ម៉ែន សូរិយន់ អគ្គនាយករងសវនកម្មផ្ទៃក្នុង, ៩.លោកឧត្តមសេនីយ៍ទោ ឆាង សុវណ្ណារិទ្ធ អគ្គនាយករងសវនកម្មផ្ទៃក្នុង , ១០.លោកស្រីឧត្តមសេនីយ៍ទោ ទៀ តារាសាត អគ្គនាយករងសវនកម្មផ្ទៃក្នុង , ១១.លោកឧត្តមសេនីយ៍ទោ សុក សារ៉េត អគ្គនាយករងសវនកម្មផ្ទៃក្នុង , ១២.លោកឧត្តមសេនីយ៍ទោ ប៊ុត ជិ ប្រធាននាយកដ្ឋានសុច្ចរិតភាព និងអភិបាលកិច្ច , ១៣.លោកឧត្តមសេនីយ៍ទោ លឹម ឡុង ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងទី១ , ១៤.លោកឧត្តមសេនីយ៍ទោ សាឯម សាវុធ ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ , ១៥.លោកឧត្តមសេនីយ៍ទោ ហោ សំអាត ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា, ១៦. លោកឧត្តមសេនីយ៍ទោ ទេស វ៉ាន់នី អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប, ១៧.លោកវរសេនីយ៍ឯក រស់ នឹមវីរៈ អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប, ១៨.លោកវរសេនីយ៍ឯក យិន គារ  អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប, ១៩.លោកវរសេនីយ៍ឯក សេក សំបូរ អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប, ២០.លោកវរសេនីយ៍ឯក ធៀវ សុខន អនុប្រធាននាយកដ្ឋាន រដ្ឋបាល-សរុប, ២១.កញ្ញា វរសេនីយ៍ទោ វ៉ាន់ សារិកា អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប , ២២.លោកវរសេនីយ៍ទោ ជាសូរិន អនុប្រធាន នាយកដ្ឋានរដ្ឋបាល-សរុប, ២៣.លោកវរសេនីយ៍ត្រី សុក្រិត្យ ថនឥស្សរ៉ា អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប, ២៤. លោកវរសេនីយ៍ត្រី រ៉ូ បូរី អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប, ២៥. លោកវរសេនីយ៍ទោ នួន ធនលាភ អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប, ២៦. លោក ឧត្តមសេនីយ៍ត្រី អ៊ុ ប៊ុនថន អនុប្រធាននាយកដ្ឋានសវនកម្មទី១, ២៧.លោកឧត្តមសេនីយ៍ត្រី ម៉ៅ ម៉ុន អនុប្រធាននាយកដ្ឋានសវនកម្មទី១, ២៨. លោកឧត្តមសេនីយ៍ត្រី អ៊ូ សុទ្ធារ៉ា អនុប្រធាននាយកដ្ឋានសវនកម្មទី១, ២៩.លោកវរសេនីយ៍ឯក សាន ស៊ីណា អនុប្រធាននាយកដ្ឋាន សវនកម្មទី១, ៣០. លោកវរសេនីយ៍ឯក ដែន ជ័យ  អនុប្រធាននាយកដ្ឋានសវនកម្មទី១, ៣១. លោកវរសេនីយ៍ឯក នាង ចំរើន អនុប្រធាន នាយកដ្ឋានសវនកម្មទី១, ៣២.លោកវរសេនីយ៍ឯក ហាន សុផល អនុប្រធាននាយកដ្ឋានសវនកម្មទី១, ៣៣.លោកឧត្តមសេនីយ៍ត្រី ទួន ធី អនុប្រធាននាយកដ្ឋានសវនកម្មទី២, ៣៤.លោកឧត្តមសេនីយ៍ត្រី ញ៉ែម ចំណាន អនុប្រធាននាយកដ្ឋានសវនកម្មទី២, ៣៥. លោកវរសេនីយ៍ឯក ព្រុំ វុទ្ធី អនុប្រធាននាយកដ្ឋានសវនកម្មទី២, ៣៦.លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុខា អនុប្រធានសុចរិតភាព និងអភិបាលកិច្ច, ៣៧ លោកវរសេនីយ៍ឯក ដាក សុភាព អនុប្រធានសុចរិតភាព និងអភិបាលកិច្ច, ៣៨ . លោកវរសេនីយ៍ទោ ខៃ គួង ខា អនុប្រធានសុចរិតភាព និងអភិបាលកិច្ច, និង៣៩ លោកវរសេនីយ៍ទោ ពិន ស៊ីវុត្ថា អនុប្រធានសុចរិតភាព និងអភិបាលកិច្ច។

ប្រភពដដែលបន្ថែមថា មន្រ្តីដែលត្រូវបំពាក់ឋានន្តរស័ក្កិ មាន១៧នាក់ ក្នុងនោះរួមមាន៖ ថ្នាក់នាយឧត្តមសេនីយ៍ ២នាក់ មានដូចជា ១. លោកឧត្តមសេនីយ៍ ឈឹម ជួន អនុរដ្ឋលេខាធិការ និងលោក ឧត្តមសេនីយ៍ឯក ធឹម សុផា អគ្គនាយកសវនកម្មផ្ទៃក្នុង។ ថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន ១៤ ចំនួន១៤នាក់រួមមាន ១. លោកឧត្តមសេនីយ៍ទោ ម៉ែន សូរិយន់ អគ្គនាយករងសវនកម្មផ្ទៃក្នុង, ២.លោកឧត្តមសេនីយ៍ទោ ឆាង សុវណ្ណារិទ្ធ អគ្គនាយករងសវនកម្មផ្ទៃក្នុង, ៣.លោកស្រីឧត្តមសេនីយ៍ទោ ទៀ តារាសាត អគ្គនាយករងសវនកម្មផ្ទៃក្នុង, ៤.លោកឧត្តមសេនីយ៍ទោ សុក សារ៉េត អគ្គនាយករងសវនកម្មផ្ទៃក្នុង, ៥.លោកឧត្តមសេនីយ៍ត្រី ថ្លាង ភិរិន អនុប្រធាននាយកដ្ឋានកណ្ដាលសណ្ដាបធ្នាប់សាធារណៈ, ៦. លោកឧត្តមសេនីយ៍ទោ សាឯម សាវុធ ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ, ៧. លោកឧត្តមសេនីយ៍ទោ ហោ សំអាត ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា, ៨.លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, ៩. លោកឧត្តមសេនីយ៍ត្រី កែវ ពិសី ស្នងការនគរបាលខេត្តកំពង់ស្ពឺ , ១០. លោកឧត្តមសេនីយ៍ត្រី សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់, ១១.លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម, ១២. លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល, ១៣. លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ, និង១៤. លោកឧត្តមសេនីយ៍ត្រី ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង។ ថ្នាក់ឧត្តមសេនីយ៍ត្រី ១នាក់ គឺលោក ញ៉ែម ចំណាន អនុប្រធាននាយកដ្ឋានសវនកម្មទី២៕

ក្រសួងមហាផ្ទៃ ប្រកាស មុខតំណែង និងបំពាក់ ឋានន្តរស័ក្តិ ដល់មន្រ្តី ៥៦ នាក់

ក្រសួងមហាផ្ទៃ ប្រកាស មុខតំណែង និងបំពាក់ ឋានន្តរស័ក្តិ ដល់មន្រ្តី ៥៦ នាក់

ក្រសួងមហាផ្ទៃ ប្រកាស មុខតំណែង និងបំពាក់ ឋានន្តរស័ក្តិ ដល់មន្រ្តី ៥៦ នាក់