ជំនួបរវាង ប្រមុខការទូតកម្ពុជា លោក ហោ ណាំហុង និង លោក George Edgar បានបញ្ចប់

ភ្នំពេញ៖ ក្នុងជំនួបរវាង ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហោ ណំាហុងដ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នឹងលោក George Edgar ឯកអគ្គរដ្ឋទូតស្ថាន ប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជា ណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នេះបានបញ្ចប់ហើយ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងជំនួបនេះគឺជាការសម្តែងការគួរសមរបស់ លោក George Edgar ឯកអគ្គរដ្ឋទូតស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា  ដែលទើបទទួលតំណែងថ្មី ចំពោះលោក ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង រដ្ឋមន្រ្តិការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ក្នុងជំនួបនេះ ក៏ត្រូវគេរាយការណ៍ផងដែរថា ភាគីសហភាពអឺរ៉ុប និងកម្ពុជា ពុំមានការពិភាក្សាគ្នាពាក់ព័ន្ធនិង ការគំរាមផ្តាច់ជំនួយមកកម្ពុជានោះទេ ក្នុងជំនួបប្រតិភូសហភាពអឺរ៉ុប គ្រាន់តែសម្តែងការបារម្ភចំពោះ ស្ថានភាពនៃ ការកើនឡើងកម្តៅនយោបាយនៅកម្ពុជា ប៉ុន្តែភាគីអឺរ៉ុបមិនបានលើកបញ្ហានយោបាយមកពិភាក្សានោះទេ។

សូមរំលឹកថា កិច្ចជំនួបនេះគឺបានធ្វើឡើងក្រោយពីសហភាពអឺរ៉ុបព្រមានដកជំនួយពីកម្ពុជា ដោយសារតែបញ្ហា តុលាការក្រុងភ្នំពេញចេញដីការតាមចាប់ខ្លួនលោក សម រង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិ ដែលបច្ចុប្បន្នកំពុង និរទេសខ្លួននៅក្រៅប្រទេស រួមនឹងការព្រមានដកជំនួយពីកម្ពុជា ពីសំណាក់សហភាពមួយនេះ ផងដែរ៕

ជំនួបរវាង ប្រមុខការទូតកម្ពុជា លោក ហោ ណាំហុង និង លោក George Edgar បានបញ្ចប់