ពិគ្រោះយោបល់ផ្ទៃក្នុង និងពិភាក្សាលើសេចក្ដី ព្រាង ស្តីអំពី របាយការណ៍ បញ្ជី​វិភាគមុខងារ

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រុមអ្នកពាក់ព័ន្ធបានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ផ្ទៃក្នុង ដើម្បីពិភាក្សាលើសេចក្តីព្រាង ស្តីអំពីបាយការណ៍បញ្ជីវិភាគ មុខងារ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលាបណ្តុះបណ្តាល ក្របខណ្ឌវប្បធម៌នៃទីស្តីការក្រសួង  ក្រោមអធិបតីលោក ថៃ នរ:សត្យា ប្រធានក្រុមការងារ បច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក ថៃ នរ:សត្យា ប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា ស្ថិតក្នុងចង្កោមការងាអាទិភាពទី១២ ដែលចូលរួមជាមួយក្រសួងទេសចរណ៍ គិតតម្រូវការជាពិសេសសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដោយគិតទាំងវិស័យទេសចរណ៍ តំបន់ប្រវត្តិសាស្រ្ត និងកេរដំណែលវប្បធម៌។ មានសារ:សំខាន់ណាស់ក្នុងការ ផ្តល់សេវានិងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួម ចំណែកកាត់បន្ថយ ភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។

លោក ថៃ នរៈសត្យា បានមានប្រសាសន៍បន្តទៀតថា អង្គសិក្ខាសាលានេះ ផ្តោតលើការពិគ្រោះពិភាក្សាលើសេចក្តីព្រាង របាយការណ៍ស្តីពីបញ្ជីវិភាគមុខងារ ដើម្បីធ្វើវិម្ឈការ ឬវិសហមជ្ឈការមុខាងារវិស័យវប្បធម៌ និងវិចិត្រសិល្បៈមួយចំនួនក្នុងការគ្រប់គ្រង និងការផ្តល់សេវាឲ្យស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ របស់រដ្ឋបាលក្រោមជាតិ ជាពិសេសសង្កត់ធ្ងន់ទៅលើរដ្ឋបាលក្រុង និងស្រុកតែម្តង៕