ម៉ៃ ដាវី​កា រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ថា​ជា «​ក្រពើ​រមិលគុណ​»

​ម៉ៃ ដាវី​កា (Mai Davika) ជាតា​រា​ឯក​ស្រី​ប្រចាំ​នៅ​ប៉ុស្តិ៍​លេខ ៧ និង ជាតា​រា​ថៃ​កូនកាត់​ប៊ែ​ល​ហ្សិ​ក អាយុ ២៣ ឆ្នាំ (​កើត​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៩២) កម្ពស់ ១៧៣ សង់ទីម៉ែត្រ ទម្ងន់ ៥២ គីឡូក្រាម​។ កាលពី​ដំបូង​ដែល​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ អ្នកនាង ម៉ៃ បាន​ជួប​បញ្ហា គឺ​ម្តាយ​របស់​អ្នកនាង​បានធ្វើ​ការជំទាស់ ព្រោះ​គិតថា កាលនោះ​អ្នកនាង​នៅ​ក្មេង​ពេក ដោយ​ទើបតែ​អាយុ ១៣ ឆ្នាំ​។ អ្នកនាង​បាន​ផ្តើម​ការងារ​ដើរ​បង្ហាញ​ម៉ូដ និង ថត​ផ្សាយពាណិជ្ជកម្ម ហើយ​អាយុ ១៧ ឆ្នាំ ចាប់ផ្តើម​ចេញមុខ​តាម​ក្រប​មុខរប​ស់ទស្ស​នាវ​ដ្តី រួច​បន្ទាប់​មកជួប​អ្នកគ្រប់គ្រង​ខាង​តារា​នៅ​ប៉ុស្តិ៍​លេខ ៧ ទើប​មានឱកាស​បាន​ចុះកិច្ចសន្យា​ជាតា​រា​ប្រចាំ​ប៉ុស្តិ៍​។​

​នៅ​ឆ្នាំ ២០១១ អ្នកនាង ម៉ៃ ចាប់ផ្តើម​ថត​ម្តង ៣ រឿង ដោយ​ក្នុងនោះ​មានដូចជា​រឿង «​ស្រមោល​ស្នេហ៍​កាម​ទេព​» (Ngao Kammathep) សម្តែង​ជាមួយ​លោក វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់ (Weir Sukollawat) រឿង «​មនុស្ស​អច្ឆរិយៈ » (Neur Manoot) សម្តែង​ជាមួយ​លោក អ​ហ្វ ឆានៈ​ផល (Off Chanapol) និង រឿង «​ផ្កា​កែវ​» (Dok Kaew) សម្តែង​ជា​មួ​លោក វីន ថា​វីន (Win Tawin)​។ ប៉ុន្តែ រឿង​ដែល​ធ្វើឱ្យ​អ្នកនាង ម៉ៃ ដាវី​កា ចាប់ផ្តើម​លេចធ្លោ​គឺ​រឿង «​កម្តៅ​ស្នេហ៍​បញ្ចេញ​ពន្លឺ​» (Tawan Tor Saeng) ដែល​សម្តែង​ជាមួយ​លោក ដូ​ម បៈ​កន (Dome Pakorn)​។ ទន្ទឹមនឹងនោះ អ្នកនាង ម៉ៃ មានឱកាស​បាន​សម្តែង​ខ្សែភាពយន្ត​ខ្នាត​ធំ​ជាមួយ​លោក ម៉ា​រី​អូ ម៉ូ​រឺ (Mario Muarer) ដែលមាន​ចំណងជើង​ថា «​ភី​ម៉ាក​» (Pee Mak Phra Khanong) ជា​មូលហេតុ​ធ្វើឱ្យ​តម្លៃ​ខ្លួន​ផ្សាយពាណិជ្ជកម្ម​របស់​អ្នកនាង​ឡើង​ខ្ពស់ត្រដែត និង មាន​ក្រុមហ៊ុន​ជាច្រើន​ចាប់ផ្តើម​អញ្ជើញ​អ្នកនាង ម៉ៃ ឱ្យមក​ធ្វើជា​អ្នកតំណាង​ផលិតផល​។​


គួរ​ញ្ជា​ក់​ផងដែរ​ថា អ្នកនាង ម៉ៃ បានសម្រេច​ចិត្ត​មិន​បន្ត​កិច្ចសន្យា​ជាមួយ​ប៉ុស្តិ៍​លេខ ៧ ហើយ​ថ្ងៃ​ផុត​កំណ​ត​គឺ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥ ដោយ​មូល​ហេតុនេះ ក៏មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា អ្នកនាង ម៉ៃ ជា​ក្រពើ​រមិលគុណ ព្រោះ​ពេល​មិនទាន់​ចូលមក​ធ្វើជា​តារា​ប្រចាំ​នៅ​ប៉ុស្តិ៍​លេខ ៧ គឺ​គ្មាន​ទស្សនិកជន​ណា​ស្គាល់​រូបនាង​នោះទេ តែ​ដល់ពេល​ល្បី​បែរជា​រត់ចោល​ប៉ុស្តិ៍​ទៅវិញ មិន​ដូចជា​អ្នកនាង​ អាំ ផាត​ឆា​រ៉ា​ផា (Aum Patcharapa) ដែល​នៅតែ​រក្សា​ទ្រនំ​មិន​ប្រែប្រួល​។


​រឿង​វាយប្រហារ​លើក​នេះ បានធ្វើឱ្យ​អ្នកនាង ម៉ៃ មាន​អារម្មណ៍​មិន​សប្បាយចិត្ត​នោះទេ ព្រោះ​ជាប់​ឈ្មោះ​ជា ក្រពើរ​រមិលគុណ តែ​សំណាងល្អ​អ្នកគ្រប់គ្រង​របស់​នាង​តែងតែ​នៅក្បែរ​នាង និង លើកទឹកចិត្ត​នាង​ថា រឿង​អាក្រក់​វា​នឹង​កន្លងផុត​ឆាប់ៗ​អូន តែបើ​រឿង​នោះ​ពិតជា​ប៉ះពាល់​ដល់​អូន​ខ្លាំង​មែន បង​នឹង​ចេញមក​បកស្រាយ​ឱ្យ​ដោយផ្ទាល់​។ អ្នកនាង ម៉ៃ ក៏​បង្ហោះ​សម្តី​ឆ្លើយឆ្លង​ថា ពួកយើង​បាន​ឆ្លងកាត់​ទុក្ខលំបាក​ជាមួយគ្នា យំ​សើច​ជាមួយគ្នា ខ្ញុំ​ពិតជា​ស្រឡាញ់ និង អរគុណ​បងស្រី​យ៉ាងខ្លាំង​ដែល​យល់ចិត្ត​ខ្ញុំ​។


​ស្របពេល​ជាមួយគ្នា​នោះ មាន​អ្នកគាំទ្រ​អ្នកនាង ម៉ៃ ជាច្រើន​នាក់​បាន​សរសេរ​លើកទឹកចិត្ត​អ្នកនាង ម៉ៃ កុំឱ្យ​ខ្វល់​ពី​ពាក្យរិះគន់​ទាំងអស់នោះ ហើយ​ថែមទាំង​និយាយថា បើ​គ្រាន់តែ​ចាក់​ចេញពី​ប៉ុស្តិ៍​ទូរទស្សន៍​ក្លាយជា​ក្រពើ​រមិលគុណ អឹ​ញ្ចឹ​ង​គឺមាន​មនុស្ស​ជាច្រើន​ដែល​ត្រូ​ឱប​ពាក្យ​នេះ តួយ៉ាង អ្នកនាង  ឈុំ​ផូ អា​រ៉ា​យ៉ា (Chompoo Araya) និង អ្នកនាង នុ​ន វ៉​រ៉ា​នុ​ច (Noon Woranuch) សុទ្ធតែជា​តារា​ដែល​រត់​ចេញពី​ប៉ុស្តិ៍​លេខ ៧៕ ខេ​រី​
(​ប្រភព​៖  ហ្គោ​ស​ស៊ី​ប ស្តារ​)

នុ​ន វ៉​រ៉ា​នុ​ច (Noon Woranuch)

អ្នកនាង ឈុំ​ផូ អា​រ៉ា​យ៉ា (Chompoo Araya)

អ្នកនាង​ អាំ ផាត​ឆា​រ៉ា​ផា (Aum Patcharapa)