នារី​រងគ្រោះ​ខ្មែរ​៤​នាក់​ទៀត ត្រូវបាន​សង្គ្រោះ​ពី​ម៉ាឡេស៊ី​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​រងគ្រោះ​ចំនួន​៤​រូប ដែល​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ជួបប្រទះ​ការលំបាក​ក្នុង ការងារ ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។

​យោងតាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្នុងចំណោម​នារី​រងគ្រោះ​ទាំង​៤​នាក់ មាន​២​នាក់ បាន​ត្រឡប់​មកដល់​កម្ពុជា​ហើយ កាលពី​ថ្ងៃទី​៨ ខែធ្នូ និង​២​នាក់​ទៀត នឹងត្រូវ​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​១១​ខែធ្នូ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​