នគរបាលខេត្ត ព្រះសីហនុ បង្រ្កាបករណី គ្រឿងញៀន បានម្នាក់

ព្រះសីហនុ៖  នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ១៤និង៣០នាទីរសៀល កំលាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការបង្ក្រាប ករណីលក់ និងរក្សាទុកគ្រឿង ញៀនខុសច្បាប់ នៅចំណុចក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។ 

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ បាន សុខហីម ភេទ ប្រុសអាយុ៣៣ ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មុខរបរ កម្មករ សំណង់ ។  វត្ថុតាងដកហូតបាន ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (Ice) ស្មើ៦ កញ្ចប់តូចទម្ងន់ ១.១៤ក្រាម ទូរស័ព្ទដៃ ចំនួន ៣ គ្រឿង  ប្រាក់រៀល ១៦០,០០០ (ដប់ប្រាំមួយម៉ឺនរៀល) ។បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរចម្លើយ និង
កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់វិនិច្ឆ័យទោសច្បាប់ ៕