មន្ត្រី​កាំកុងត្រូល​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅតាម​ផ្សារ​ទំនើប​

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​កាំកុងត្រូល​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅតាម​ផ្សារ​ទំនើប ដើម្បី​ពង្រឹងគុណភាព​លើ​ទំនិញប្រើប្រាស់ ថែរក្សា​នូវ​សុខភាព​ជូន​ប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរណ៍​។ ដោយ​ក្នុងឱកាស​នោះ​មន្ត្រី​កាំកុងត្រូល​បាន​ដកហូត​ទំនិញ​មួយចំនួន​ដែល​ហួស​សុ ពល​ភាព ។​

លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​ដឹងថា យុទ្ធនាការ ចុះ​ត្រួតពិនិត្យ​នេះ មន្ត្រី​កាំកុងត្រូល​បានធ្វើ​ឡើងជា​ប្រចាំ នៅ​គ្រប់​គោលដៅ គ្រប់​ទីកន្លែង នៅតាម​ឃ្លាំង​ស្តុក​ទំនិញ នៅតាម​ផ្សារ​ទំនើប តាម​សាលារៀន​ជាដើម​។ ក្នុងនោះដែរ មន្ត្រី​ជំនាញការ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​អប់រំ​ដល់​អាជីវករ ពាណិជ្ជករ សិស្សានុសិស្ស​អំពី​ផលប៉ះពាល់ ជុំវិញ​ការដាក់​លក់ និង បរិភោគ​នូវ​ទំនិញ​ខូចគុណភាព​ទាំងនេះ​។ ជាក់ស្តែង​នា​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ​នេះ មន្ត្រី​របសលោក បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅតាម​ផ្សារ និង មី​នី​ម៉ា​ត​ចំនួន​៥​កន្លែង ដែលជា​ទីប្រជុំជន​ភ្ញៀវ​ទេសចរណ៍ ដោយបាន​រកឃើញ​ទំនិញ​ខូចគុណភាព ហួស​សុពលភាព​ប្រើប្រាស់​មួយចំនួន​ផងដែរ​។​

​ក្នុងនាម​លោក​ជា​មន្ត្រី​ជំនាញ សូម​អំពាវនាវ​យ៉ាង​ទ​ទួ​ច​ដល់​អាជីវករ ពាណិជ្ជករ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ទាំងអស់ សូមមេត្តា​រួមគ្នា លប់បំបាត់​អោយអស់​នូវ​អ្វីដែល​ធ្វើ​ប៉ះពាល់​ដល់​សុខភាព ត្រូវ​បន្ត​ផ្សព្វផ្សាយ​ដល់​កូនចៅ សាច់ញាតិ និង​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​យើង អំពី​ចំណីអាហារ​ដែល​ធ្វើអោយ​ខូច​នូវ​សុខភាព ត្រូវ​ឆ្លើយថា​ទេ និង​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ចរាចរណ៍ ការចែក​ចាយ ការបរិភោគ​នូវ​ទំនិញ និង​ចំណីអាហារ​ណា​ដែលមាន​ការសង្ស័យថា វា​បានធ្វើអោយ​ប៉ះពាល់​ដល់​សុខភាព​៕ សមុទ្រ​ខៀវ​ ​

KA-09-12-2015-01 KA-09-12-2015-02