លោក កឹម សុខា៖ វិនិយោគ​បរទេស​នឹង​ប្រសើរ​ជាង​បច្ចុប្បន្ន​បើ​កម្ពុជា​គោរព​សិទ្ធិមនុស្ស​ពេញ​លេញ

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា មាន​ជំនឿ​ថា កម្ពុជា​នឹង​ទទួល​យក​បាន​នូវ​វិនិយោគ​បរទេស​ប្រសើរ​ជាង​បច្ចុប្បន្ន បើ​កម្ពុជា​គោរព​សិទ្ធិមនុស្ស​រឹងមាំ​ពិត​ប្រាកដ​មែន។

លោក កឹម សុខា ថ្លែង​ដូច្នេះ​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៦៧ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរ​ជាតិ នា​ស្នាក់​ការ​បក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ធ្នូ។

លោក កឹម សុខា បន្ត​ថា ប្រជាជន​កម្ពុជា​ជាង​១៤​លាន​នាក់ នឹង​មាន​ការងារ​ក្នុង​ស្រុក​ផ្គត់ផ្គង់​គ្រប់គ្រាន់ ដោយ​មិន​ចាំ​បាច់​ចំណាក​ស្រុក​ឡើយ នៅ​ពេល​មាន​វិនិយោគ​បរទេស​ច្រើន។ លោក​អះអាង​ថា ប្រទេស​គោរព​សិទ្ធិមនុស្ស​ពេញ​លេញ​មួយ​ចំនួន​ដែល​ជា​ប្រទេស​អភិវឌ្ឍន៍ ដូចជា​សហគមន៍​អឺរ៉ុប អូស្ត្រាលី អាមេរិក ជប៉ុន ជាដើម កំពុង​រង់ចាំ​មើល​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​គេ​នឹង​មក​វិនិយោគ​បន្ថែម​ទៀត ពេល​កម្ពុជា​មាន​ការ​អនុវត្ត​ពេញ​លេញ។ លោក​ក៏​បន្ថែម​ថា នេះ​មិន​ទាន់​គិត​ដល់​ការ​វិនិយោគ​ពី​ប្រទេស​ក្នុង​តំបន់​ផង។

ចំណែក​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ព្រឹទ្ធសភា​ពី​បក្ស​សម រង្ស៊ី លោក គង់ គាំ រិះគន់​រដ្ឋាភិបាល​​​ដែល​មិន​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ និង​នាំ​ឲ្យ​មាន​ភាព​រកាំរកូស​នយោបាយ ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​សង្គមជាដើម។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។