មនុស្ស​ជាង​១ពាន់​នាក់​ហែ​ក្បួន​ក្នុង​រាជធានី​ភ្នំពេញ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស

ថ្ងៃ​ទី​១០ ធ្នូ ជា​ខួប​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៧ នៅ​រាជធានី​ភ្នំពេញ​មាន​មនុស្ស​ជាង​១​ពាន់ ហែ​ក្បួន​ពី​កន្លែង​ផ្សេងៗ​គ្នា ប្រមូល​ផ្ដុំ​នៅ​មុខ​តុលាការ​កំពូល ជិត​ក្រសួង​យុត្តិធម៌​ដើម្បី​​ដាក់​ញត្តិ។

ការ​ប្រមូល​ផ្ដុំ​គ្នា​នេះ​មាន​អង្គការ​សង្គម​ស៊ីវិល​ទូទាំង​ប្រទេស តំណាង​សហគមន៍ សហជីព សមាគម កសិករ សកម្មជន​ដីធ្លី កម្មករ ព្រះសង្ឃ ក្រុម​ជនជាតិ​ភាគតិច អ្នក​រត់រឺម៉ក់​ម៉ូតូ អ្នក​សារព័ត៌មាន​ជាដើម ដើម្បី​រំលឹក​ខួប​សិទ្ធិមនុស្ស ហើយ​ដង្ហែ​ញត្តិ ដែល​ជា​ការ​​អំពាវ​នាវ ឲ្យ​មាន​​ដោះស្រាយ​ជម្លោះដីធ្លី កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដំឡើង​ប្រាក់​ឈ្នួល​អប្បបរិមា​ដល់​កម្រិត​រស់​នៅ​សមរម្យ គោរព​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​ជួបជុំ និង​ការ​ប្រមូល​ផ្ដុំ​ដោយ​អហិង្សា និង​បញ្ឈប់​អំពើ​ហិង្សា​លើ​បាតុករ​ពី​សំណាក់​អាជ្ញាធរ​ជាដើម។

ការ​ហែ​ក្បូន​តាម​ផ្លូវ​នៅ​ថ្ងៃ​នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​នោះ​ទេ តែ​ត្រូវ​ដើរ​តាម​ផ្លូវ​ដែល​សមត្ថកិច្ច​គូស​ឲ្យ។

សិទ្ធិមនុស្ស​ ២០១៥ ខេត្ត​ត្បូងឃ្មុំ ៦២០
អាជ្ញាធរ មន្ត្រី​រាជការ ព្រះសង្ឃ អង្គការ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ ប្រារព្ធ​ទិវា​​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៧ នា​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Saut Sokpratna

ចំណែក​នៅ​ខេត្ត​ត្បូង​ឃ្មុំ​វិញ ក៏​មាន​ការ​ជួប​ជុំ​គ្នា​ដែរ ពី​សំណាក់​អាជ្ញាធរ មន្ត្រី​រាជការ អង្គការ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ​ជាង​១​ពាន់​នាក់ ដែល​រៀបចំ​ដោយ​អង្គការ​លីកាដូ(LICADHO) និង​សមាគម​អាដហុក (ADHOC) នា​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។