លោក កឹម សុខា និង​លោក ស ខេង នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ល្ងាច​នេះ

មន្ត្រី​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែង​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១០ ធ្នូ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា នឹង​ជួប​ពិភាក្សា​ការងារ​មួយ​ចំនួន​ជាមួយ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង នា​វិមាន​រដ្ឋសភា។

លោក យឹម សុវណ្ណ បញ្ជាក់​ថា ការ​ជួប​ពិភាក្សា​គ្នា​នេះ នឹង​ជជែក​ពី​បញ្ហា​មួយ​ចំនួន​ដូចជា ការ​រៀបចំ​ក្រុម​​ការងារ​ដើម្បី​ពិភាក្សា​ពី​សេចក្ដី​ព្រាងច្បាប់​សហជីព បន្ត​ពង្រឹង​វប្បធម៌​សន្ទនា និង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ជាដើម។

ជំនួប​រវាង​អ្នក​ទាំង​ពីរ​នេះ​បាន​ខកខាន​ម្ដង​ហើយ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ក្រោយ​ពេល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ​ឆ្នាំ​២០១៦ និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់​អំណាច​អះអាង​ថា ការ​ខកខាន​នោះ​ដោយសារ​លោក ស ខេង ជាប់​រវល់។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។