ប្រជាពលរដ្ឋ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ប្រឆាំង​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​

នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥​នេះ ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​រស់នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​មុខ​សាលាឃុំ និង​នាំគ្នា​ផ្ដិតមេដៃ​ប្រឆាំង​វត្តមាន​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។ ការតវ៉ា​របស់​ប្រជាពលរដ្ឋ​បានកើត​ឡើង​ក្រោយ​ពេលដែល​ពួកគាត់​ទទួលដំណឹង​ថា ក្រសួង​រ៉ែ​និង​ថាមពល បាន​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះមក​ពិនិត្យ​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន RONG CHENG INDUSTRIAL INVESNT CO,LTD ក្នុង​តំបន់​មេ​សំ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា​។

​តាម​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ការដែល​ប្រជាពលរដ្ឋ​នាំគ្នា​តវ៉ា​ប្រឆាំង​វត្តមាន​ក្រុមហ៊ុន​ខាងលើនេះ ដោយសារតែ​កន្លងមក​ក្រុមហ៊ុន​រុករក​រ៉ែ RONG CHENG INDUSTRIAL INVESNT CO,LTD បាន​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​ចាប់តាំងពី​ឆ្នាំ​២០០៤​រហូតដល់​ឆ្នាំ​២០១៣​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ការធ្វើ​អាជីវកម​ក្ម​រ៉ែ​មាស​ខុសច្បាប់​របស់​ក្រុមហ៊ុន RONG CHENG INDUSTRIAL INVESNT CO,LTD បាន​ប្រើប្រាស់​សារធាតុ​គីមី​បង្ហូរ​កាកសំណល់​មកលើ​ដី​ប្រជាពលរដ្ឋ និង​ចូលក្នុង​ប្រភពទឹក​ផងដែរ ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ាង​ពេញបន្ទុក ជាពិសេស​ប៉ះពាល់​សុខភាព​មនុស្ស​និង​សត្វ​។

តំណាង​ប្រជាពលរដ្ឋ​ដែល​ប្រមូល​ផ្ដុំគ្នា​តវ៉ា​មុខ​សាលាឃុំ​បាន​ឲ្យ​ដឹងថា នៅពេលដែល​ទទួលដំណឹង​រឿង​ក្រុមហ៊ុន RONG CHENG INDUSTRIAL INVESNT CO,LTD រត់​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ គឺ​ធ្វើ​ឲ្យ​ពួកគាត់​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គិតគូរ​ឡើងវិញ​ចំពោះ​ការចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន RONG CHENG INDUSTRIAL INVESNT CO,LTD រុករក​រ៉ែ​មាស​នៅ​តំបន់​មេ​សំ ឃុំ​ចុង​ផ្លាស់ ព្រោះ​ក្រុមហ៊ុន​នេះ​ធ្លាប់​បំផ្លាញ​រ៉ែ​មាស​ជាច្រើន​ឆ្នាំ​មកហើយ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​លុបចោល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន RONG CHENG INDUSTRIAL INVESNT CO,LTD ជាបន្ទាន់​ព្រោះ​កន្លងមក​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំងណាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន សូម្បីតែ​ដំណាំ បន្លែ និង​សាច់ ក៏​រង​ផលប៉ះពាល់​ដោយសារតែ​សារធាតុ​គីមី​ដែល​ក្រុមហ៊ុន​នេះ ប្រើប្រាស់​ក្នុង​អាជីវកម្ម​របស់ខ្លួន​ផងដែរ​៕

12366567_931663026927288_98306454_n 12348351_931662853593972_48971141_n 12358412_931662843593973_1654004978_n 12351155_931663023593955_1692228571_n 12346760_931663003593957_1768843896_n 12366640_931662903593967_625489669_n