ប​ង្ក្រា​ប​ក្រុ​ម​រ​ក​ស៊ី​ស​ត្វ​ព្រៃ ដ​ក​ហូត​បា​ន​ស​ត្វ​ស្លា​ប​ជា​ង​ ២០០​ក្បា​ល

បន្ទាយមានជ័យ៖ មន្ត្រី​មេ​ព្រៃ​ចុះ​ប​ង្ក្រា​ប​ទី​តាំ​ង​ជួ​ញ​​​ដូ​រ​សត្វ​ស្លា​ប បាន​ប្រ​មា​ណ​ ២០០​ក្បា​ល​ នៅ​វេ​លា​ម៉ោ​ង ៨​និ​ង​៣​០​នា​ទី​ព្រឹ​ក​ថ្ងៃ​ទី ០៩ ខែ ធ្នូ ​ឆ្នាំ ២០១៥ ស្ថិ​ត​ភូ​មិ​ព្រៃ​ទ​ទឹង​​ ឃុំ​ភ្នំ​តូច ស្រុ​ក​ម​ង្គ​ល​បូ​រី​ ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័យ ។ លោក អ៊ុក ហុកថាវរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើ សិ​រី​សោ​ភ័ណ​បា​ន​ប្រា​ប់​ថា​ក្រោ​យ​ពេ​ល​ដែ​ល​ធ្វើ​ការ​ស្រា​វ​ជ្រា​វ ទ​ទួល​មុខ​សញ្ញា​អ្ន​ក​ជួ​ញ​ដូរ​ស​ត្វ​ស្លា​ប ហើ​យ​បា​ន​ចុះ​ប​ង្ក្រា​ប​រឹ​ប​អូ​ស​បា​ន​ សត្វ​ស្លា​ប​ចម្រុះ​ប្រ​មា​ណ​ជា​ង ២០០​ក្បា​ល ភា​គ​ច្រើ​ន​ស​ត្វ​ស្លា​ប ត្រ​ប​ក​ត្រ​ពាំ​ង ។ លោកបានបញ្ជាក់ថា ទីតាំងដែលបង្ក្រាបនៅព្រៃឫស្សី ក្រោយផ្ទះប្រមាណជា១០០ម៉ែត្រ ដែ​ល​មា​ន​គំ​ន​រ​រោ​ម​សត្វ ២​ក​ន្លែង​ និ​ង​ឆ្នាំ​ង​ដាំ​ទឹ​ក​ក្តៅ បោច​សត្វ និ​ង​កៅ​អ៊ី​ជ័​រ​ អ​ង្គុ​យ​បោ​ច​រោ​ម​ស​ត្វ​ជា​ង ១០ ។ ទោះជាការចុះបង្ក្រាប ចាប់មិនបានអ្នកជួញដូររត់គេចខ្លួនអស់ក្ដី មន្ត្រីជំនាញបានណែនាំអប់រំ ដល់​អ្នក​ជិត​ខាង​ឲ្យ​បញ្ឈ​ប់​ការ​ជួញ​ដូរ សត្វ​ស្លាប ជា​អំ​ពើរ​ល្មើស​និង​ច្បាប់ ។ លោក​បា​ន​ប​ញ្ជា​ក់​ថា​សត្វ​ស្លា​ប​ដែ​ល​ឈ្មួ​ញ​ជួ​ញ​ដូរ ក្រោ​យ​ពេ​ល​បោច​ហើ​យ យ​ក​ទៅ​ដា​ក់​ម៉ូយ​តា​ម​ភោ​ជ​នី​យ​ដ្ឋា​ន​ និ​ង​សណ្ឋា​គា​រ​នា​នា។ ចំ​ពោះ​ស​ត្វ​ស្លា​ប​ដែ​ល​បង្ក្រា​ប​បា​ន ប្រ​មា​ណ​ជា​ង​២០០​ក្បា​ល​ ត្រូ​វ​បា​ន​មន្ត្រី​ជំ​នា​ញ​យក​ទៅក​​ប់​ចោ​ល ៕ ដោយ៖ ចាន់ធី

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情