Bayern រំពឹង​ស្តារមុខមាត់​វិញ​​ក្នុង​ពេល​ជួប Ingolstadt ថ្ងៃ​សៅរ៍​នេះ

ក្រុម Bayern Munich នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ភ្ញៀវ Ingolstadt ក្នុង​ការ​ប្រកួត​​ក្រប​ខ័ណ្ឌ Bundesliga រវាង​ក្រុម​ស្ថិតក្នុង​​ទីក្រុង​តែ​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​ដែល​ពួក​គេ​មិន​ហាន​មើល​ស្រាល​ទៅលើ​ក្លិប​ជិត​ខាង​​ស្ថិតក្នុង​​តំបន់ Bavaria តែមួយ​ឡើយ ប៉ុន្តែ បាន​ប្តេជ្ញា​ថា នឹង​​ស្តារ​មុខមាត់​ឡើង​វិញ​ពីការ​រង​បរា​ជ័យ​​របស់​ពួក​គេ​​នៅ​លើ​ទឹក​ដីក្រុម Moenchengladbach​។

bayern-001ក្រុម Bayern របស់​លោក Pep Guardiola បាន​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ​លីក​របស់​អាល្លឺ​ម៉ង់​ជាលើក​ទី​១​ក្នុង​រដូវ​កាល​នេះ​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​នៅពេល​នោះ​ពួក​គេ​បាន​រង​បរា​ជ័យ ៣-១ ក្រោម​ស្នា​ដៃ​ក្រុម​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ Gladbach​។ វា​គឺ​ជា​ការ​រង​បរា​ជ័យ​ជា​លើក​ទី​២​របស់​ក្រុម Bayern នៅ​រដូវ​កាល​នេះ ក្រោយ​ពី​ការ​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League នៅ​លើ​ទឹក​ដីក្រុម Arsenal ហើយ Bayern បាន​​ប្តេជ្ញា​ថា នឹង​ការ​ពារ​ការ​នាំ​មុខ​៥​ពិន្ទុ​របស់​ពួក​គេ​នៅលើ​កំពូល​តារាង​។ ខ្សែ​ប្រយុទ្ធ Robert Lewandowski ដែល​​គ្រាប់​បាល់​បញ្ចូល​ទី​របស់​គេ​​បាន​​ជួយ​ឲ្យក្រុម​ខ្លួន​ឈ្នះ ២-០ នៅលើ​ទឹក​ដីក្រុម Dinamo Zagreb កាល​ពី​ថ្ងៃ​ពុធ ខណៈ​ដែល Bayern បាន​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នោះ បាន​ឲ្យ​ដឹង​ថា៖ «យើង​ត្រូវ​តែ​លេង​​ឲ្យ​​បាន​ល្អ និង​ប្រយុទ្ធ​​សម្រាប់​រាល់​អ្វី​ទាំង​អស់ វា​នឹង​​មិន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​​ងាយ​ស្រួល​មួយ​ឡើយ​»​។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​ត្រូវ​តែ​រក្សា​​ការផ្តោត​អារម្មណ៍​របស់​​យើង និង​ស៊ុត​បាល់​បញ្ចូល​ទី​​ឲ្យ​បាន​មុន ដែលគួរ​តែ​​​ជា​ចំណុច​ចាប់​ផ្តើម​ក្នុង​ការ​បង្កើត​ឲ្យ​មានភាព​រីក​រាយ​សម្រាប់យើង​»​។ Ingolstadt ពិត​ជា​ក្រុម​ដែល Bayern មិន​អាច​មើល​ស្រាល​បានឡើយ ខណៈ​ដែល​ពួក​គេ​បានកត់​ត្រា​ជ័យ​ជម្នះ​៥​លើក​ ស្មើ​៥​លើក និង​ចាញ់​៥លើក​​ក្នុង​រដូវកាល​ទី​១​របស់​​ពួក​គេ​ក្នុង​​ក្រប​ខ័ណ្ឌ​កំពូល​របស់​អាល្លឺ​ម៉ង់ ក្នុង​កំពុង​តែ​ស្ថិ​ត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១១​ដោយមាន​២០​ពិន្ទុ​។ លោក Ralph Hasenhuettl ដែល​ជា​គ្រូ​បង្វឹក បាន​រក្សា​ទុក​សមា​ជិក​ក្រុម​ជា​ច្រើន​ដែល​បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ​ទី​២​កាល​ពី​រដូវ​កាល​មុន ហើយ​ពួក​គេ​ក៏​បាន​បញ្ចប់​ក្នុងលទ្ធផលស្មើ​ជា​​មួយនឹង​ក្រុម Wolfsburg, Schalke និង Moenchengladbach ផង​ដែរ​​។ ការ​ប្រកួត​នៅ​រាត្រី​ថ្ងៃ​សៅរ៍នេះ នឹង​ចាប់​ផ្តើម​នៅម៉ោង​៩:៣០យប់៕

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情