យុត្តិធម៌​សង្គម​គឺជា​សេចក្តីត្រូវការ​ចាំបាច់​ស​ម្រា​ប់​ប្រជាពលរដ្ឋ​ខ្នែ​រ​

កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​និង​ក្រុម​សង្គម​ស៊ីវិល​រាប់ពាន់នាក់ ហើយ​មាន​ទាំង​ព្រះសង្ឃ​ចូលរួម​ផង​នោះបាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៧​នៅ​រាជធានី​ភ្នំពេញ ក្រោម​ពា​ក្ស​ស្លោ​កថា​«​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​និង​យុត្តិធម៌​សង្គម​»​។ ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​លើក​ទី​៦៧ បាន​ប្រព្រឹត្តទៅ​ជាច្រើន​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​ដូចជា នៅ​ទីលាន​ប្រជាធិបតេយ្យ មុខក្រសួង​ការងារ រង្វង់​មូល​ជ្រោយចង្វា មុខ​ព្រឹទ្ធសភា សូន​ច្បារ​មាត់ទន្លេ​ជិត​វត្តភ្នំ សួនច្បារ​ជិត​ស្តុ​ប​ផ្សារ​ដើម​គរ និង​កោះ​ពេជ្រ​ជាដើម​។ បន្ទាប់មក​ក្រុម​អ្នក​ចូលរួមបាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​បានដាក់​ញត្តិ​ជូន​ក្រសួងយុត្តិធម៌ ដើម្បី​ជំរុញ​ឲ្យ​មានការ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​បញ្ជាក់ថា ការដែល​ប្រជាពលរដ្ឋ ក្រុម​សង្គម​ស៊ីវិល និង​ព្រះសង្ឃ ដង្ហែ​ក្បួន​មក​មុខក្រសួង​យុត្តិធម៌ គឺ​ដោយសារ​ពួកគាត់​ទទួលរង​នូវ​អំពើ​អយុត្តិធម៌​គ្មាន​ទីបញ្ចប់​ពី​មន្ត្រី​តុលាការ​ពុករលួយ​។ ជាក់ស្តែង​នៅពេល​ប្រជាពលរដ្ឋ​ប្ដឹង​អ្នកមាន​លុយ អ្នកមានអំណាច និង​ក្រុមហ៊ុន​ឆក់​ប្លន់​ដីធ្លី​របស់​ពួកគាត់ គឺ​ចៅក្រម​ព្រះរាជអាជ្ញា​និង​ព្រះរាជអាជ្ញារង​ក្នុង​ប្រព័ន្ធតុលាការ​មិន​ជួយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ឡើយ​។ ផ្ទុយទៅវិញ​ពេល​មន្ត្រីជាន់ខ្ពស់ អ្នកមាន​លុយ អ្នកមានអំណាច ក៏ដូចជា​ក្រុមហ៊ុន​ឆក់​ប្លន់​ដីធ្លី​ពី​ប្រជាពលរដ្ឋ ហើយ​ប្តឹង​ចោទប្រកាន់​ប្រជាពលរដ្ឋ​ទាំង​បំពាន បែរជា​មន្ត្រី​តុលាការ​ចាត់ការ​យ៉ាង​តក់ក្រហល់ ហើយ​ប្រជាពលរដ្ឋ​មិនតិច​នាក់​ទេ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ និង​មាន​ដីកា​តាម​ចាប់ខ្លួន ដីកា​កោះហៅ​ពី​តុលាការ​។

​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​បាន​ឲ្យ​ដឹងថា តុលា​ការមិន​ឯករាជ្យ ប្រព័ន្ធតុលាការ​ញាំញី​ទៅដោយ​អំពើពុករលួយ​ដល់​ឆ្អឹង គឺជា​មូល​ហេតុដែល​នាំ​ឲ្យ​មាន​អំពើ​រំលោភសិទ្ធិ​មនុស្ស​និង​អំពើ​អយុត្តិធម៌​ក្នុងសង្គម ព្រមទាំង​វប្បធម៌​គ្មាន​ទោសពៃរ៍​រាលដាល​កាន់តែខ្លាំង​។ ហេតុនេះហើយ​ទើប​នៅក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៧ ប្រជាពលរដ្ឋ​និង​ក្រុម​សង្គម​ស៊ីវិល​បាន​ដង្ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់ជូន​ក្រសួងយុត្តិធម៌​ដើម្បី​ឲ្យ​មានការ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​ជាបន្ទាន់​។ ក្រុមមន្ត្រី​សិទ្ធិមនុស្ស​បាន​រិះគន់​ចំៗ​ថា អំពើពុករលួយ​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់ចុះ​និង​មាន​អំពើ​រំលោភសិទ្ធិ​មនុស្ស​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​ប្រជាពលរដ្ឋ​ទទួលរង​នូវ​ភាពអយុត្តិធម៌​និង​សេចក្តី​ឈឺចាប់​គ្មាន​ទីបញ្ចប់​៕

11 4

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情