Lamela រក​បាន​៣​គ្រាប់​ឲ្យ Tottenham ខណៈ Liverpool ឈរ​កំពូល​តារាង

ទាំងក្រុម Liverpool និង Tottenham Hotspur សុទ្ធ​សឹង​បាន​ឈាន​ទៅ​ប្រកួត​វគ្គ​៣២​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Europa League ក្នុងនាម​ជា​ក្រុម​ឈរ​លេខ​១ក្នុង​ពូល​របស់​ពួក​គេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែលក្រុម Fiorentina, Marseille និង Anderlecht ក៏​បាន​ឈាន​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ផងដែរ​។

tottehem-001

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ដែល​តំណាង​ឲ្យ​អង់គ្លេស​ទាំង​ពីរ​នេះ ដែល​នឹង​ត្រូវ​ចូល​​រួម​ក្នុង​វគ្គ​ចាប់​ឆ្នោត​សម្រាប់​ជុំ​បន្ទាត់​​រួម​ជា​មួយ​នឹង​​ក្រុម Manchester United ក្រោយពីការ​ធ្លាក់​ចេញ​របស់​ពួក​គេ​ក្នុង​ក្រប​ខ័ណ្ឌ Champions League នោះ បាន​បញ្ចប់​យុទ្ធ​នា​ការ​​ជម្រុះ​តាម​ពូល​របស់​ពួក​គេ​ដោយលទ្ធ​ផល​ផ្សេង​គ្នា​។ ខណៈ​ដែលក្រុម Liverpool បាន​បញ្ចប់​ក្នុង​លទ្ធ​ផលស្មើ ០-០ ជា​មួយ​នឹង​ក្រុម Sion ក្រុម Tottenham បាន​ឡើង​ទៅ​ឈរ​នៅ​លើកំពូល​តារាង​​នៃ​ពូល J តាម​រយៈ​ការ​ផ្តួល​ក្រុម Monaco ក្នុង​លទ្ធផល ៤-១ នៅកីឡ​ដ្ឋាន White Hart Lane​។ ខ្សែ​ប្រយុទ្ធ Erik Lamela បានក្លាយ​ជា​វីរ​បុរស​របស់ Spurs ខណៈ​ដែលកីឡាករ​អន្តរ​ជាតិ​អាហ្សង់​ទីន​រូប​នេះ​​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ក្នុង​តង់​ទី​១ដើម្បី​ជួយ​ឲ្យក្រុម​របស់​លោក Mauricio Pochettino ស្ថិតក្នុង​ការ​គ្រប់​គ្រង​​ទាំង​ស្រុង នៅមុន​ពេល Stephan El Shaarawy បាន​ស៊ុត​បាល់​​វាយ​បក​មួយ​គ្រាប់​​វិញ​សម្រាប់​ក្រុមភ្ញៀវ​។ កីឡាករ Tom Carroll បាន​បន្ថែម​គ្រាប់​បាល់​ទី​៤​សម្រាប់​ក្រុម Tottenham នៅ​ជិត​បញ្ចប់​ការ​ប្រកួត ហើយ​ពួកគេ​​បាន​ឈាន​ទៅ​វគ្គ​បន្ត​រួម​ជា​មួយ​នឹង​ក្រុម Anderlecht ដែល​បាន​ផ្តួល Qarabag ២-១ ក្នុង​ទីក្រុង Brussels ក្នុង​ការ​ប្រកួត​មួយ​ផ្សេង​ទៀត​នា​រាត្រី​ដដែលនោះ​។ នៅ​ខណៈ​​នោះ​ផងដែរ ក្រុម Monaco បាន​ធ្លាក់​ចេញ​​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​ទាំង​ខក​ចិត្ត​៕
ប្រភព​ព័ត៌មាន៖ Channel News Asia

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情