អ៊ុំ វណ្ណា អាង​ឧកញ៉ា​មាន​ឥទ្ធិពល​ជា​ខ្នងបង្អែក​ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត​

​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុំ វណ្ណា អនុប្រធាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កំពុង​ជ្រួតជ្រាប​ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ​។ ប្រការនេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​លោក ជា សុ​មេធី ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ ដោយហេតុថា​ក្នុងនាម​ជា​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ធំ ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ លោក អ៊ុំ វណ្ណា ប្រើប្រាស់​តួនាទី​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។

ប្រភពពី​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​លោក អ៊ុំ វណ្ណា អាងខ្នង​បង្អែក​ជា​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​មិន​ញញើត​ជាមួយ​លោក ជា សុ​មេធី ដែលជា​មេ​កើយ​របស់ខ្លួន​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក អ៊ុំ វណ្ណា ធ្លាប់​ធ្វើជា​ឈ្មួញកណ្ដាល​ប្រមូល​ទិញ​ឈើ​ឲ្យ​ឧកញ៉ា​ដែលជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​ឆ្លងកាត់​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ទើប​មិន​ញញើត​ក្នុងការ​ប្រើប្រាស់​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ក្នុងនោះ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អជា​មួយ​លោក អ៊ុំ វណ្ណា ទើប​អាច​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​។

នៅក្នុង​រាជធានី​ភ្នំពេញ​និង​នៅ​ខេត្តកណ្ដាល​លោក អ៊ុំ វណ្ណា និង​បក្ខពួក​បានធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​និង​ដឹកជញ្ជូន​ទំនិញគេចពន្ធ​គ្រប់​ច្រក​ផ្លូវ​ដោយ​គ្មាន​ឈ្មួញ​ណា​អាច​រំលង​បានឡើយ​។ នៅតាម​កំពង់ផែ​និង​ផែស្ងួត​ក្នុង​ខេត្តកណ្ដាល និង​រាជធានី​ភ្នំពេញ សុទ្ធតែជា​ប្រភព​ចំណូល​របស់លោក អ៊ុំ វណ្ណា និង​បក្ខពួក ហើយ​មិនដែល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ម្តងណា​ឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ក្នុងការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន តែងតែ​ចេញមុខ​កាង​លោក អ៊ុំ វណ្ណា គ្រប់ពេលវេលា​ហេតុនេះហើយ​ទើប​លោក អ៊ុំ វណ្ណា និង​បក្ខពួក​កាន់​តែមាន​សិទ្ធិអំណាច​ធំធេង​ក្នុងការ​ប្រើប្រាស់​តួនាទី​ប្រមូល​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​យ៉ាង​សុខ​ស្រួល​៕

Capturekakagagasasakaលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ​

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情