នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ បង្កើត​កុងត្រូលជជុះ​រាប់​ក្បាល​ឡាន​ដឹកឈើ​ខុសច្បាប់​យកលុយ​យ៉ាង​រំភើយ​

បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង និង​ច្រកព្រំដែន​នានា ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ មិន​យកចិត្តទុកដាក់​បង្ក្រាប​ទៅតាម​តួនាទី​របស់ខ្លួន​នោះទេ​។ ជាក់ស្តែង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​រថយន្ត​យី​ឌុប​ដឹកជញ្ជូន​ឈើ​ប្រណីត​ជាច្រើន​គ្រឿង​បាន​ក្រឡាប់​នៅក្នុង​ស្រុក​មេមត់ ហើយ​មិនឃើញ​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ មិន​ចាត់វិធានការ​តាមច្បាប់​នោះទេ​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ងី វីរៈ ប្រសិនបើ​មិនជា​ប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ផលប្រយោជន៍​ពី​មន្ត្រី​រូបនេះ​ទេនោះ​។

តាម​ការអះអាង​របស់​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​លោក ងី វីរៈ គឺជា​មេខ្លោង​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ឆ្លងកាត់​ស្រុក​មេមត់ និង​ស្រុក​ពញ្ញាក្រែក​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់​រថយន្ត​ដឹកឈើ​ទាំង​តូច​ទាំង​ធំ​ត្រូវ​បង់លុយ​លោក ងី វីរៈ ទើប​អាច​ទៅដល់​គោលដៅ​ដោយ​គ្មាន​ការរំខាន​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។ មានន័យថា​លោក ងី វីរៈ គឺជា​មេខ្លោង​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គឃ្លើន ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន គួរ​ចាត់វិធានកា​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​សព្វថ្ងៃនេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ​ទៅ​លក់​នៅ​ស្រុក​យួន កើតឡើង​យ៉ាង​ពេញបន្ទុក​។

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ បាន​បង្កើត​កុងត្រូលជជុះ​២​កន្លែង​ដើម្បី​រាប់​ក្បាល​ឡាន​ដឹកឈើ​យកលុយ​ទាំងយប់​ទាំង​ថ្ងៃ ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ​។ កុងត្រូលជជុះ​ដែល​លោក ងី វីរៈ បង្ក្រាប​នោះ​មាន​២​កន្លែង​គឺ​នៅ​ចំណុច​ផ្លូវបំបែក​ក្រែក​ទៅ​ច្រក​ត្រពាំង​ថ្លុ​ង និង​នៅមុខ​វត្ត​ស្អំ ដោយមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ការរាប់​ក្បាល​ឡាន​ដឹកឈើ​យ៉ាង​ស្ទាត់ជំនាញ​តែម្តង​។ ឈើ​ដែល​ឈ្មួញ​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ មាន​ប្រភព​មកពី​ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ធំ និង​ក្រចេះ ហើយ​លោក ងី វីរៈ ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​យ៉ាង​រលូន​ទៅ​លក់​នៅ​ស្រុក​យួន​៕

252525លោក ឆេង គឹមសុន អគ្គនាយករដ្ឋបាលព្រៃឈើ
T-0276

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情