សំណង់​ស្ថានីយ៍​ប្រេង​គ្មាន​ច្បាប់​មួយកន្លែង​ក្នុងស្រុក​ព្រៃនប់​នៅ​បន្ត​សាងសង់​ទាំង​បំពាន​

អភិបាលរង​ខេត្ត​ព្រះសីហនុ​ទទួលបន្ទុក​សំណង់ លោក ស្រ៊ន់ ស្រ៊ន់ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​សំណង់​ស្ថានីយ៍​ប្រេង​គ្មាន​ច្បាប់​មួយកន្លែង​នៅជាប់​ផ្លូវជាតិ​លេខ​៤​ក្នុងស្រុក​ព្រៃនប់ នៅ​បន្ត​សាងសង់​យ៉ាង​គឃ្លើន​ដដែល​បើទោះជា​មានការ​ព្រមាន​ពី​មន្ត្រី​ថ្នាក់ស្រុក​ក៏ដោយ​។ ប្រភព​ដដែល​បាន​ពន្យល់ថា​ក្រោយពី​បានទទួល​ព័ត៌មាន មន្ត្រី​ស្រុក​ព្រៃនប់​បាន​បញ្ជូន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង ឲ្យ​បញ្ឈប់​ការសាងសង់​ហើយ តែ​សំណង់​ខាងលើ​នៅ​បន្ត​សាងសង់​ដដែល ។​​

សកម្មភាព​នៃ​ការសាងសង់​សំណង់​ស្ថានីយ៍​ប្រេង​គ្មាន​ច្បាប់​មួយកន្លែង​ក្នុងស្រុក​ព្រៃនប់ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា វា​បានបញ្ជាក់​ពី​អសមត្ថភាព​របស់​ក្រុមមន្ត្រី​មាន​សមត្ថកិច្ច​នៃ​អាជ្ញាធរខេត្ត​ព្រះសីហនុ ដែល​បាន​ចុះទៅ​ធ្វើការ​ហាមឃាត់​ទៅហើយ តែ​សំណង់​នៅតែ​អាច​ដំណើរការ​សាងសង់​បន្ត​ដែល​ហាក់ដូចជា​ការចុះ​ទៅនោះ​គ្រាន់តែ​ជាការ​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ​។ ចំពោះមុខ​បញ្ហា​នេះ លោក ស្រ៊ន់ ស្រ៊ន់ បាន​បញ្ជាក់ថា ទោះបីជា​យ៉ាងណាក៏ដោយ បើ​ម្ចាស់​សំណង់​នៅតែ​ផ្គើន​សាងសង់​ដដែល​មន្ត្រី​ស្រុក​ព្រៃនប់​នឹង​បង្កើត​ក្រុមការងារ ដើម្បី​អនុវត្តន៍​បន្តទៀត​។​

​ជុំវិញ​ការសាងសង់​សំណង់​នេះ លោក ហ៊ា ខិ ដែលជា​ម្ចាស់​សំណង់​បាន​អះអាងថា ពាក់​ព​ន្ធ័​រឿង​ច្បាប់ទម្លាប់​នែ​ការសាងសង់​នេះ​រូបគាត់​បាន​រត់​ការសុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ស្រុក​ព្រៃនប់ រួចរាល់​អស់ហើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ឯកសារ​សុំច្បាប់​ធ្លាក់​ដល់ដៃ លោក ស៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ទទួលបន្ទុក​សំណង់ ហើយ​នៅតែ​ចុះហត្ថលេខា​ពី​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​តែ​ម្នាក់ទៀត​ប៉ុណ្ណោះ​។​

​គួរបញ្ជាក់​ផងដែរ​ថា សំណង់​ស្ថានីយ៍​ប្រេង​ខាងលើនេះ គឺ មិនទាន់មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​នៅឡើយ​ទេ គឺជា​ដី​ស្ថិតក្នុង​ដែន​គ្រប់​គ្រង់​ក្នុង​រង្វង់​ព្រះរាជក្រឹត្យ ឧទ្យាន​ជាតិ​រាម​។ យ៉ាងណាក្តី​ប្រជាពលរដ្ឋ​ស្រុក​ព្រៃនប់​បាន​រិះគន់ថា​សំណង់​ស្ថានីយ៍​ប្រេង​ជាប់​ផ្លូវជាតិ​លេខ​៤​បាន​សាងសង់​មុន​ច្បាប់​អនុញ្ញាត​ទៀត ខណៈ​ការអះអាង​របស់​ម្ចាស់​សំណង់​ក៏​មិនទាន់​ឲ្យ​មានការ​ជឿជាក់​ដែរ ព្រោះ​មន្ត្រី​ស្រុក​ព្រៃនប់​នៅតែ​មិនទាន់​បញ្ជាក់​ពី​ភាពស្របច្បាប់​របស់​ស្ថានីយ៍​ប្រេង​ខាងលើនេះ​៕

Pic27

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情