អស់ជំនឿ​លើ​សមត្ថកិច្ច ប្រជា​នេសាទ​ខេត្តកំពង់ឆ្នាំង បង្ក្រាប​បទល្មើស​ដោយ​ខ្លួនឯង​

​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​បរិបូរណ៍ ស្រុក​កំពង់លែង ក្រុង​កំពង់ឆ្នាំង ស្រុក​ជល​គិរី និង​ស្រុក​កំពង់ត្រឡាច នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ ហើយ​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល មិន​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ថ្មីៗ​នេះ​មានការ​តែងតាំង​នាយរង​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ខេត្តកំពង់ឆ្នាំង ចំនួន​៥​នាក់​ថែមទៀត​ដើម្បី​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ក្នុងខណៈដែល​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ ជាពិសេស​អ្នកនេសាទ​ជនជាតិ​យួន​ដែលមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ពួកគេ​មិន​ញញើត​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​នោះឡើយ​។

កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៥ ប្រជា​នេសាទ​មួយក្រុម​មាន​គ្នា​ប្រមាណ​១០០​នាក់​បាន​ឡោមព័ទ្ធ​ទូក​វាយ​អួន​របស់​ជនជាតិ​យួន​ចំនួន​២​គ្រឿង និង​ឃាត់ខ្លួន​ជនជាតិ​យួន​ចំនួន​៧​នាក់​ដែល​បានធ្វើ​សកម្មភាព​អូស​អួន​ខុសច្បាប់ យកទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង​ឆ្នាំង​។ ប្រជា​នេសាទ​ដែល​ឡោមព័ទ្ធ​បង្ក្រាប​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់ គឺ​ដោយសារតែ​ជនជាតិ​យួន​អូស​អួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លប មង និង​សន្ទូច របស់​ពួកគាត់​ជាច្រើនលើក​មកហើយ​។ ប៉ុន្តែ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រជា​សហគមន៍​នេសាទ​ក្នុងការ​បង្ក្រាប​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ទើប​មន្ត្រី​រូបនេះ​ហាក់ដូច​ជាមាន​ចេតនា​ស្ដីបន្ទោស​ប្រជា​នេសាទ​ទៅវិញ​។

មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ចាត់វិធានការ​លើ​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង​ជាបន្ទាន់ ព្រោះ​មន្ត្រី​រូបនេះ​និង​អ្នកនេសាទ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់ គឺជា​បក្ខពួក​តែមួយ​។ មជ្ឈដ្ឋាន​សង្ស័យថា​លោក សោម ភិ​រុណ ទទួលផល​ប្រយោជន៍​ជាប្រចាំ​ពី​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់ ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់ ហើយ​នៅពេលដែល​ប្រជា​នេសាទ​ចាត់ការ​ដោយ​ខ្លួនឯង​ស្រាប់តែ​បុគ្គល សោម ភិ​រុណ និយាយ​តាមរបៀប​មិនដឹងខ្យល់​ថា ប្រជាពលរដ្ឋ​មិនមែនជា​មន្ត្រីនគរបាល​យុត្តិធម៌​ទេ​។ សំដី​របស់​បុគ្គល សោម ភិ​រុណ គឺមាន​ចេតនា​ការពារ​បន​យួន​ដែល​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដោយ​ឥត​អៀនខ្មាស ដូច្នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនគួរ​ទុក​ឲ្យ​មន្ត្រី​ពុករលួយ​រូបនេះ​ធ្វើជា​នាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ខេត្តកំពង់ឆ្នាំង​តទៅទៀត​ឡើយ​៕

អេង-ជាសាន-500x288លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល
CH-00435

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情