មនុស្ស​ពីរ​នាក់​​បន្ថែមទៀត​បាន​​​បាត់​បង់​ជីវិត​​ក្រោយ​ពី​ផឹក​ស្រា​ពុល​​នៅ​ក្នុង​​​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ​

កាលពី​ម្សិលមិញ​មន្ត្រី​​​​ប៉ូលិស​ម្នាក់​បាន​និយាយ​ថា ស្ត្រី​ពីរ​នាក់​ទៀត​បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពី​ផឹក​ស្រា​​​ត្រាំ​សម្បក​ឈើ​​នៅ​ខេត្ត​ក្រចេះ ហើយ​តុលាការ​ខេត្ត​នេះ​កាលពី​ម្សិលមិញ​បាន​​ចាប់​ផ្ដើម​ធ្វើ​​​ការ​សាកសួរ​បុរស​ម្នាក់​​​ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​​​បិត​ស្រា​នេះ។

លោក អ៊ុំ​ ភី ​ស្នងការ​រង​ខេត្ត​​បាន​​និយាយ​ថា ឈ្មោះ​ ឆយ សាលី អាយុ​៣១​ឆ្នាំ ​បាន​ស្លាប់​​​នៅ​តាម​ផ្លូវ​ទៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​នាវេលា​ម៉ោង​ប្រហែល​៧​​​យប់​ថ្ងៃ​ពុធ ​ឡាយ សាយ ​អាយុ​​​៣៣​ឆ្នាំ បាន​ស្លាប់​​នៅ​មន្ទីរ​ពេទ្យ​នោះ​​នៅ​ម៉ោង​​​ប្រហែល​១​ឈាន​ចូល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពី​​​អ្នក​ទាំង​ពីរ​បាន​ផឹក​​ស្រា​ដែល​ត្រាំ​សម្បក​ឈើ​​នាង​នួន ​នៅ​ស្រុក​ស្នួល។

លោក​បាន​និយាយ​ថា ស្ត្រី​១០​នាក់​ផ្សេង​ទៀត​កំពុង​​ទទួល​ការ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​​នានា​​ក្នុង​​​ក្រុង​ភ្នំពេញ និង​​ខេត្ត​ក្រចេះ​កាលពី​ម្សិល​​មិញ ​​ហើយ​ស្ត្រី​មួយ​ចំនួន​​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់។

ការ​ស្លាប់​ពី​រ​នាក់​ទៀត​នេះ ​កើត​មាន​​ឡើង​​​​បន្ទាប់ពី​ ប្រលុង ធឿន ​អាយុ​៣៤​ឆ្នាំ និង​ កន សារឿន អាយុ​​២១​ឆ្នាំ ​បាន​ស្លាប់​​កាលពី​ថ្ងៃ​អង្គារ និង​​កាលពីថ្ងៃ​ពុធ ក្រោយ​ពី​ផឹក​ស្រា​នេះ។ លោក ភី បាន​និយាយ​ថា សា រ៉េត អាយុ​​​៦០​ឆ្នាំ​ ដែល​បិត​ស្រា​នេះ​​ ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​រសៀល​ថ្ងៃ​ពុធ និង​កំពុង​ត្រូវ​គេ​សាក​សួរ​នៅ​តុលាការ​ខេត្ត​កាលពី​ម្សិលមិញ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ”​ប៉ូលិស​បាន​​បញ្ជូន​លោក រ៉េត ទៅ​សាក​សួរ​ ពីព្រោះ​អ្នក​ដែល​​ផឹក​ស្រា​របស់​គាត់​​បាន​ស្លាប់​ និង​ច្រើន​នាក់ទៀត​បាន​ធ្លាក់​ខ្លួន​ឈឺ”។

លោក​​ ភី បាន​និយាយ​ថា ​មន្ត្រី​របស់​លោក​​​​​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ​​សម្បក​ឈើ​ក្នុង​ស្រា​នោះ​មិន​បណ្ដាល​ឲ្យ​មាន​ការ​ស្លាប់​ទេ​ ព្រោះ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​​​ស្ត្រី​​​ដែល​ស្លាប់​​​នោះ​ បាន​ផឹក​​ស្រា​​​មិន​ត្រាំ​សម្បក​ឈើ៕ និត

The post មនុស្ស​ពីរ​នាក់​​បន្ថែមទៀត​បាន​​​បាត់​បង់​ជីវិត​​ក្រោយ​ពី​ផឹក​ស្រា​ពុល​​នៅ​ក្នុង​​​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ​ appeared first on ខេមបូឌា ដេលី.

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情