Benzema ត្រូវ​ព្យួរ​មិន​ឲ្យ​ចូល​លេង​ក្នុង​ក្រុម​ជម្រើស​រើស​ជាតិ​បារាំង

ខ្សែប្រយុទ្ធ​របស់​ក្លិប​យក្ស​អេស្បាញ Real Madrid គឺ​កីឡាករ Karim Benzema ត្រូវ​ព្យួរ​មិន​ឲ្យ​ចូល​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​បារាំង រហូតដល់​ការស៊ើបអង្កេត​មួយ ក្នុង​បទចោទប្រកាន់​របស់លោក ពាក់ព័ន្ធ​ករណី​គំរាមកំហែង​និង​វីដេអូ​សិច​មួយ​ត្រូវបាន​បញ្ចប់។

Benzema

ខ្សែប្រយុទ្ធ​វ័យ ២៧ ឆ្នាំ​រូបនេះ​អាច នឹងមិន​អាច​ចូល​លេង ពាន Euro 2016 ដែល​ចាប់ផ្តើម​នៅ​ប្រទេស​បារាំង​ក្នុង​ខែមិថុនា។

Benzema ត្រូវ​បានដាក់​នៅក្រោម​កា​រ​ស៊ើបអង្កេត​ជា​ផ្លូវការ​ដោយ​ចៅក្រម​បារាំង លើ​ការចោទប្រកាន់​ក្នុង​សំណុំរឿង​ជាមួយ​មិត្ត​រួម​ក្រុមរ Mathieu Valbuena លើ​វីដេអូ​សិច។

ប៉ុន្តែ ខ្សែប្រយុទ្ធ​ជួរមុខ​របស់ Real Madrid នេះ បាន​បដិសេធ​មិនបាន​ប្រព្រឹត្ត​អ្វី​ដូច​ការចោទប្រកាន់​នោះទេ។ យ៉ាងណា ប្រសិនបើ​រកឃើញ​មាន​កំហុស រូបគេ​នឹង​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ ៥ឆ្នាំ។

Karim

លោក Noel Le Graet ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង ដែល​ធ្លាប់បាន​គាំទ្រ Benzema បាន​និយាយថា ជា «រំជួលចិត្ត​មួយ» ក្នុងការ​សម្រេចចិត្ត ឲ្យ​មានការ​ផ្អាក​ការប្រកួត​របស់គេ។

ប៉ុន្តែ​លោក​បន្ថែមថា «តែ​យ៉ាងណា ខ្ញុំ​បាន​សម្រេចចិត្តថា គាត់​មិនអាច​ចូល​សម្រាប់​ការជ្រើសរើស [ចូល​ក្រុម​ជម្រើសជាតិ​ឡើយ]»។

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情