​សិក្ខា​​​សាលា​​​ពិគ្រោះ​​​យោ​​​បល់​​​​​​ស្តី​​​ពី​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​សហជីព​​​ត្រូវ​​​ពន្យារ​​​ពេល​​​ ​​​ខណៈ​​​ដែល​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ស្វែង​​​​​​​​​រក​​​​​​សំឡេង​​​បន្ថែម​​​

សិក្ខា​​​សាលា​​​សាធារណៈ​​​​​​ទាក់​​​ទិន​​​នឹង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​​​​សហជីព​​​ដែល​​​គ្រោង​​​​​​​​​ធ្វើ​​​ឡើង​​​នៅ​​​សប្តាហ៍​​​ក្រោយ​​​នេះ​​​ត្រូវ​​​ពន្យារ​​​ពេល ​​​ក្រោយ​​​ពី​​​​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ រវាង​​​គណ​​​បក្ស​​​​​​ប្រ​​​ជាជន​​​កម្ពុជា​​​កាន់​​​អំណាច​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដើម្បី​​​បង្កើត​​​គណៈកម្ម​​​ការ​​​​​​​​​រួម​​​មួយ​​​ក្នុងការ​​​​​​ពិនិត្យ​​​​​​ច្បាប់​​​នេះ។​​​​​​

យោង​​​តាម​​​សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​រដ្ឋ​​​សភា​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ឲ្យ​​​ដឹង​​​ថា សិក្ខា​​​សាលា​​​ត្រូវ​​​​​​លើក​​​ពេល​​​ ព្រោះ​​​គណៈកម្មការ​​​នីតិកម្ម​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​ទទួល​​​បន្ទុក​​​រៀប​​​ចំ​​​សម្រាប់​​​បោះ​​​ឆ្នោត​​​ និង​​​​​​រៀប​​​ចំ​​​សិក្ខា​​​សាលា “ត្រូវ​​​ការ​​​ពេល​​​វេលា​​​បន្ថែម​​​ ដើម្បី​​​ត្រៀម​​​លក្ខណៈ​​​រៀប​​​ចំ​​​ឲ្យ​​​បាន​​​ល្អ”។

លោក​​​ស្រី កែ សុវណ្ណ​​​រតន៍​​​ តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ ​​​ប្រធាន​​​គណៈកម្ម​​​ការ​​​ការ​​​ងារ​​​សភាជាតិ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​លើក​​​ពេល​​​​​​ធ្វើ​​​សិក្ខា​​​សាលា​​​នឹង​​​ធ្វើ​​​ឲ្យ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​មាន​​​យោបល់​​​ច្រើន​​​នៅ​​​ក្នុង​​​​​​ច្បាប់​​​នោះ។​​​​​​​​​​​​

លោក​​​ស្រី កែ សុវណ្ណ​​​រតន៍​​​ បាន​​​មាន​​​​​​ប្រសាស​​​ន៍​​​ថា “គណៈ​​​កម្មការ​​​ចំពោះ​​​កិច្ច​​​​​​នឹង​​​បង្កើត​​​ឡើង​​​ឆាប់ៗ​​​នេះ ហើយ​​​ខ្ញុំ​​​គិត​​​ថា​​​ គណៈកម្ម​​​ការ​​​ខ្ញុំ​​​​​​ត្រូវ​​​តែ​​​ជា​​​ផ្នែក​​​​​​នៃ​​​គណៈ​​​កម្ម​​​ការ​​​នេះ  ពីព្រោះ​​​​​​អ្វី​​​ដែល​​​យើង​​​​​​ត្រូវ​​​គិត​​​​​​ឲ្យ​​​ហ្មត់​​​ចត់​​​​​​អំពី​​​ច្បាប់​​​នេះ​​​ គឺ​​​​​​ផល​​​ប្រយោជន៍​​​របស់​​​កម្ម​​​ករ”។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​នឹង​​​លើក​​​ឡើង​​​អំពី​​​​​​ក្តី​​​កង្វល់​​​​​​​​​ទាក់​​​ទិន​​​នឹង​​​ការ​​​​​​​​​រឹត​​​ត្បិត​​​ដែល​​​ច្បាប់​​​នេះ​​​មាន​​​ទៅ​​​លើ​​​សេរី​​​ភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​ និង​​​សិទ្ធិ​​​ធ្វើ​​​កូដកម្ម។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “​​​សំខាន់​​​ជាង​​​នេះ​​​ទៀត ច្បាប់​​​នេះ​​​ត្រូវ​​​បញ្ជូន​​​​​​ទៅ​​​សភា​​​ជាតិ​​​​​​មុន​​​នឹង​​​រាជ​​​រដ្ឋាភិបាល​​​​​​ជជែក​​​ជា​​​ទូ​​​ទៅ​​​ជាម​​​ួយ​​​សហជីព​​​កម្មករ​​​ពាក់​​​ព័ន្ធ ហើយ​​​​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​​​​នេះ​​​​​​ពិត​​​ជា​​​មិន​​​ឆ្លុះ​​​បញ្ចាំង​​​នូវ​​​ក្តី​​​កង្វល់​​​របស់​​​សហជីព​​​ទេ”៕​​​​​​​​​

 

The post ​សិក្ខា​​​សាលា​​​ពិគ្រោះ​​​យោ​​​បល់​​​​​​ស្តី​​​ពី​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​សហជីព​​​ត្រូវ​​​ពន្យារ​​​ពេល​​​ ​​​ខណៈ​​​ដែល​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ស្វែង​​​​​​​​​រក​​​​​​សំឡេង​​​បន្ថែម​​​ appeared first on ខេមបូឌា ដេលី.

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情