ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​ម៉ូតូ​ម៉ាកវ៉េវ​បុក​ម៉ូតូ​ម៉ាក​សង់​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ និង​ម្នាក់​របួសធ្ងន់​

ខេត្ត​ព្រះសីហនុ​៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​យុវជន​ម្នាក់ទៀត ជិះ​ម៉ូតូ​ម៉ាក សេ​១២៥ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​បុក​គ្នា​ចំ​ពេញទំហឹង ក្នុងទិសដៅ​បញ្ច្រាស​គ្នា​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​លើ​ថ្នល់​ដោយ​ពួកគេ​ម្នាក់​សុទ្ធតែ​អត់​ពាក់មួក​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​ចូលទៅ​កំពង់ផែ​លោក​ឧកញ៉ា ម៉ុង រិទ្ធី ត្រង់ចំណុច​អាងទឹក ស្ថិត​ក្នុងភូមិ​កែវផុស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​។

​តាម​ប្រភពពី​សមត្ថកិច្ច​នៅ​ចំណុច​កែវផុស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ខាងលើនេះ​មានឈ្មោះ ទឹម សុ​ផា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្រុកកំណើត​នៅ​ខេត្តកណ្តាល ស្នាក់​នៅក្បែរ ចំណុចកើតហេតុ​មានមុខរ​បរជា​បុគ្គលិក នៅ​កសិដ្ឋាន​ជ្រូក​ក្រុមហ៊ុន M.pigacmc បាន​បើកបរ​ម៉ូតូ​០១​គ្រឿង​ម៉ាកវ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក់​លេខ បើកបរ​ក្នុងទិសដៅ​ពី​កើត ទៅ​លិច បាន​បុក​ជាមួយ​ម៉ូតូ​០១​គ្រឿង​ទៀត ក្នុងទិសដៅ​បញ្ច្រាស​គ្នា ម៉ាក សេ​១២៥ សេរី​២០១០ បើកបរ​ដោយ​ឈ្មោះ មុត រៀម ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ដូចគ្នា មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ។

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្នុង​ហេតុការណ៍​ខាងលើនេះ បាន​បណ្តាល​ឲ្យ​ឈ្មោះ ទឹម សុ​ផា ជា​អ្នកបើកបរ​ម៉ូតូ​វ៉េវ​ស្លាប់ នៅនឹងកន្លែង រីឯ​ភាគី​ម្ខាង​ទៀត​ឈ្មោះ មុត រៀម បើកបរ​ម៉ូតូ​សេ​១២៥ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន​គេ​ដឹកយក ទៅ​សង្គ្រោះ​មន្ទី​ពេទ្យ​ខេត្ត​ព្រះសីហនុ ។ មូល​ហេតុដែល​បណ្តាល​ឲ្យ​ពួកគេ​ជិះ​ម៉ូតូ​បុក​គ្នា​នោះ គឺ​បណ្តាលមកពី​ភាគី​ខាង​ម៉ូតូ​វ៉េវ បត់​មក​ឆ្វេង​ដៃ​របស់ខ្លួន​ហើយក៍​ត្រូវ​ភាគី​ម្ខាង​ទៀត​ជិះ​ផ្លូវត្រង់​បណ្តាល​ឲ្យ​បុក​គ្នា​ចំ​ពេញទំហឹង​តែម្តង ៕ សមុទ្រ​ខៀវ ​

KA-11-12-2015-22 KA-11-12-2015-23

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情