ក្មេងស្រីពីរនាក់បានរងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូព្យាយាមឡើងវ៉ាមិនផុត បានរេទៅបុករថយន្តក្នុងដំណើរស្របទិសគ្នាចំពីក្រោយ ពេញទំហឹង

ខេត្តព្រះសីហនុ៖ ក្មេងស្រីពីរនាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូព្យាយាមឡើងជែងវ៉ាមិនផុតដោយមាន រថយន្ត១គ្រឿង ទៀតមកចំពីមុខ ហើយបានរេទៅបុករថយន្តក្នុងដំណើរស្របទិសគ្នាចំពីក្រោយ ពេញទំហឹង ដោយម៉ូតូបានកៀបជាប់នឹងកង់រថយន្ត។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៥ និង១០នាទីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៣ (វាលរេញ កំពត ) ស្ថិតក្នុងភុមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យ ភាគីបើកបរម៉ូតូឈ្មោះកែវ សុភ័ណ្ឌ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ជាអ្នកបើកបររបួសធ្ងន់ និងឈ្មោះជុំ ស្រីតូច ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំស្រុកដូចគ្នា ជាអ្នករួមដំណើរពីក្រោយរបួសធ្ងន់ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ ម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០០៨ ពាក់ស្លាក់លេខ ភ្មំពេញ 2A-H0188 បើកបរដោយជនរងរបួសក្នុងទិសដៅពីកំពត វាលរេញ ពីកើត ទៅលិចបើកបំរ៉ុងវ៉ារថយន្តខាងលើ តែវាក់នឹងរថយន្តធន់ធំ០១គ្រឿងទៀតមកពីមុខ ក៍ចង្កូតមកស្តាំក៍បានបុករថយន្ត០១គ្រឿង ក្នុងទិសដៅស្របគ្នា ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវវ ពាក់ស្លាកលេខភ្នំពេញ 3A-5936 បានបណ្តាលឲ្យម៉ូតូគាបជាប់នឹងកង់រថយន្ត ។ ភ្លាមៗនោះជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចបានយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ សមុទ្រខៀវ

KA-10-12-2015-19 KA-10-12-2015-20 KA-11-12-2015-24

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情