បក្ស​ទាំងពីរ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ប៉ុន្តែ​មិន​និយាយ​ពី​រឿង​លោក សម រង្ស៊ី និង​លោក កឹម សុខា

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ល្ងាច​ថ្ងៃទី​១០ធ្នូ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ក្រោយជំនួប​ប្រមាណ​ជិត១​ម៉ោង​នៅរដ្ឋសភា​។ ជា​ជំនួប​កម្រ​ដែល​ធ្វើ​ឡើង​ចំពេល​ដែល​គណបក្ស​ធំ​ទាំងពីរ​នៅ​ក្នុង​សភា​មាន​ភាព​តាន​តឹង​បន្ទាប់​ពី​ការ​ដក​តំណែង​លោក​កឹម សុខា​ចេញ​ពី​​អនុ​ប្រធាន​សភា ការ​ដកអភ័យ​ឯក​សិទ្ធ​និង​ផ្តន្ទា​ទោស​លើ​លោក​​សម រង្ស៊ី រួម​ទាំង​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ។ គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ​លោក ស ខេង លោក សក់ ស៊ីថា និង​លោក កើត រិទ្ធ ដោយ​ឡែក​គណបក្ស​សង្គ្រោះជាតិ​ដឹកនាំ​ដោយ លោក​ កឹម សុខា លោក ប៉ុល ហំម និង​លោកយឹម សុវណ្ណ។ ប៉ុន្តែ​ជំនួប​នេះ មិន​បាន​និយាយ​ពី​ករណី​លោក កឹម សុខា និង​លោក សម រង្ស៊ី​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ គណបក្សទាំងពីរ​គ្រោង​នឹង​បង្កើន​ជំនួប​ឱ្យ​បាន​មួយ​ខែម្តង​ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ។ សូម​ស្តាប់ប្រសាសន៍លោក សក់ ស៊ីថា ដែល​បាន​និយាយ​ពី​សេចក្តីថ្លែងការរួមណ៍​នៃ​កិច្ច​ប្រជុំ៖ ​

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情