ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​វាល​ស្បូវ​ថា​៖ គួ​ក​ជេ​ដី​២​នាក់​ឈ្មោះ​កង យ៉ាន និង​ឌៀប គា​លី រំលោភ​ឈូស​ព័ទ្ធ​យក​ដី​សហគមន៍​ចំនួន​១៥០​ហិតា ពួកគាត់​ដ​ង្ហើ​យ​ហៅ​លោក​អភិបាលខេត្ត​ជួយ​

​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ចំនួន​១២០​គ្រួសារ នៅក្នុង​សហគមន៍​ភូមិ​វាល​ស្បូវ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ បាន​តវ៉ា​ដោយ​ទទូច​ស្នើសុំ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ជួយ​ដោះស្រាយ ករណី​អ្នក​គួ​ក​ជេ​ដី​២​នាក់ បាន​យក​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ រុញ​ក្រវ៉ាត់​ធ្វើ​ព្រំ និង​បោះបង្គោល​ថ្ម​ហ៊ុំព័ទ្ធ​យក ដីព្រៃ​របស់​សហគមន៍​ចំនួន​១៥០​ហិតា​នៅ​ចំណុច​ភ្នំ​ដំបូក​កែវ និង​ចំណុច​គក ។​ ​ ​

លោក​ម៉ី ឆន និង​លោក​ម៉ែន ក្រូច តំណាងអោយ​ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​វាល​ស្បូវ បាន​និយាយ អោយដឹងថា​៖​ដី​មាន​វិវាទ​ខាងលើនេះ​កាលពី​ឆ្នាំ​២០០៤ ត្រូវបាន​ក្រុមហ៊ុន​មួយ​យក​គ្រឿងចក្រ​មក​ឈូសឆាយ រំលោភ​យក​ម្ដង​រួចមកហើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ប្តឹងតវ៉ា​ទាមទារ​រក្សាទុក​ដីព្រៃ​នោះ ជា​ប្រយោជន៍​រួម​ដល់​ប្រជា ពលរដ្ឋ​ក្នុង​សហគមន៍​វាល​ស្បូវ​អាស្រ័យ​ផល​។​

ដោយឡែក​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​លោកជំទាវ​ដោក សុធា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុម​ការ ងារ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ ភូមិ​ឃុំ ផង​នោះបាន​ចុះមក​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​សហគមន៍​វាល​ស្បូវ ស្វែងយល់​ពី​ទុក្ខ​កង្វល់​ផ្សេងៗ​។ នៅពេល​នោះដែរ​លោកជំទាវ ដោក សុទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​មាន ប្រសាសន៍​ប្រាប់​ប្រជាពលរដ្ឋ​ថា​៖ ដីព្រៃ​នៅក្នុង​ចំណុច​ភ្នំ​ដំបូក​កែវ និង​ចំណុច​គក​នេះ ត្រូវបាន​លោក​អភិបាល ខេត្ត តំណាងអោយ​រាជរដ្ឋាភិបាល​ដកយក​ពី​ក្រុមហ៊ុន ប្រគល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ជា​អ្នកគ្រប់គ្រង​វិញ​។​

​លោក ​ម៉ី ឆន តំណាង​ប្រជាពលរដ្ឋ បាន​បញ្ចាក់​ទៀតថា​៖​ថ្មីៗ​នេះ​បែរជា​លេចមុខ​ឈ្មោះ កង យ៉ាន និង ឈ្មោះ ឌៀប គា​លី ដែលជា​អ្នករកស៊ី​គួ​ក​ជេ​ដី​ដ៍​ល្បី ជិតស្និត​ជាមួយ​មន្ត្រី​មានអំណាច​មួយចំនួន​ក្នុង​ខេត្ត បានមក ឈូសឆាយ​ព័ទ្ធរបង​យកទៅ​វិញ​។ នៅ​ថ្ងៃទី​០៧ ខែ​ឆ្នូ ឆ្នាំ​២០១៥​ថ្មីៗ​នេះដែរ​លោក​និង​ប្រជាពលរដ្ឋ​បាន ទៅ​ជួប​លោក​កង យ៉ាន​និង​លោក​ឌៀប គា​លី​ដើម្បី​សម្របសម្រួល​កុំអោយ​មានទំនាស់​គ្នា​ទៅ​ថ្ងៃមុខ​ប៉ុន្តែ​ត្រូវ​លោក​កង យ៉ាន​និង​លោក​ឌៀប គា​លី​គំរាម​វិញ​ថាបើ​អ្នក​ហ៊ាន​តវ៉ា​ប្រឆាំង ពួកគេ​និង​ហៅ​ព្រះរាជអាជ្ញា​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត អោយមក​ចាប់​យកទៅ​ដាក់គុក​ទាំង​អស់​។​

​ករណីនេះ​ប្រជាពលរដ្ឋ​សំណូមពរ លោក ឈួ​រ ច័ន្ទ ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជាពិសេស​សម្ដេច អគ្គសេនាធិបតី​យ​តេ​ជោ​ហ៊ុន សែន​សូម​សម្តេច និង​លោក​ជួយ​ដោះស្រាយ​យក​ដី​ដែល​ត្រូវ គេ​រំលោភ​យក​នៅ ចំណុច​ខាងលើនេះ មក​ជូន​ប្រជាពលរដ្ឋ​សហគមន៍​វាល​ស្បូវ ដើម្បី​អាស្រ័យ​ផល​ដោះស្រាយ​ភាពក្រីក្រ​ដោយ អនុគ្រោះ​ផង​ចុះ​។ ដោយឡែក​លោក កង យ៉ាន និង​លោក ឌៀប គា​លី​ដែល​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ អ្នកយកព័ត៌មាន​យើង​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានឡើយ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​លោក​ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស​បានបញ្ជាក់​តាម​ទូរស័ព្ទ​នៅ​ម៉ោង​២ រសៀល​ថ្ងៃទី​០៩ ខែ​ឆ្នូ ឆ្នាំ​២០១៥​នេះ​ថា​៖ បញ្ហា​ដីព្រៃ​នៅក្នុង​សហគមន៍​វាល​ស្បូវ ដែលមាន​គេ​យក​គ្រឿងចក្រ ទៅ​ឈូស​បោះបង្គោល​ព​ទ្ធ័​យក​ដី​នោះ លោក​ទទួល​ព័ត៌មាន​បាន​ហើយ​នៅ​ថ្ងៃទី​៩ ខែ​ឆ្នូ​នេះ ហើយ​លោក​ក៏បាន​ប ញ្ជា​មន្ត្រី​ជំនាញ​ចុះទៅ​ស៊ើបអង្កេត​ស្វែងរក​ការពិត និង​ធ្វើ​របាយការណ៍​បញ្ជូនទៅ​ថ្នាក់លើ​ពិនិត្យ​ដោះស្រាយ​៕ រិ​ទ្ធិ ជ័យ​ ​

KA-12-04-2015-22 KA-11-12-2015-23 KA-12-12-2015-24

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情