ឃាត់ខ្លួន​យុវជន​ម្នាក់​ពីបទ​ចែកចាយ​ថ្នាំញៀន​

​ខេត្ត​ព្រះសីហនុ​៖ បុរស់​ម្នាក់​ជាប់ចោទរ​ក្សា​ទុក និង​ចែកចាយ​នូវ​សារធាតុ​គ្រឿងញៀន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ប​ង្ក្រ​ប​បទល្មើស ប្រយុទ្ធប្រឆាំង​ជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ១៤ និង​៣០​នាទី នៅ​ចំណុច ក្រុម​៩ ភូមិ​១ សង្កាត់​៣ ក្រុង ខេត្ត ព្រះសីហនុ​។

​លោក តាក សារិទ្ធ នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ប្រាប់​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​មានឈ្មោះ បាន សុខ​ហី​ម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ មុខរបរ កម្មករសំណង់ ត្រូវបាន​កម្លាំង​ការិយាល័យ​ជ​នា​ញ​ប​ង្រា​ប​បទល្មើស ប្រយុទ្ធប្រឆាំង​ជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន បន្ទាប់ពី​រកឃើញ​មាន​រក្សាទុក​នៅ​សារ​ធា​ត​ញៀន​ខុសច្បាប់ៗ និង​ធ្វើ​សក្មភាព​ចែកចាយ នៅវេលា​ម៉ោង 14h 30mn ថ្ងៃទី​9 ខែធ្នូ ឆ្នាំ​2015 នៅ​ចំណុច ក្រុម​9 ភូមិ​1 សង្កាត់​3 ក្រុង ព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

លោក​បាន​បន្តថា​៖ នគរបាល​បាន​ដកហូត​បាន​វត្ថុតាង​មាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ចំនួន​៦​កញ្ចប់​តូច ទម្ងន់ 1.14 g , ទូរ​ស័​ព្វ​ដៃ ចំនួន​៣​គ្រឿង​, ប្រាក់រៀល 160000 (​ដប់​ប្រាំមួយ​មឹន​រៀល​)​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើនេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កា​រិ​យា័​យ​ជំនាញ បង្ក្រាប​បទល្មើស​ប្រយុទ្ធប្រឆាំង​ជួញដូរ​គ្រឿងញៀន​នៃ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ច្បាប់ នៅ​ព្រេ​ក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥​នេះ​៕ សមុទ្រ​ខៀវ​ ​

KA-12-12-2015-29 KA-12-12-2015-30 KA-12-12-2015-31

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情