អ​គ្គ​នា​យ​ក​ដ្ឋា​ន​ព​ន្ធ​ដា​រ ប្រ​មូ​ល​ព​ន្ធ​ប​ង់​ចូល​ថ​វិ​កា​ជា​តិ បា​ន​ជា​ង​ ១​ពា​ន់​លា​ន​ដុ​ល្លា​រ​នៅ​ ១១​ខែ ឆ្នាំ ២០១៥

ភ្នំពេញ៖ រយៈ​ពេ​ល​ ១១​ខែ ឆ្នាំ ២០១៥ នេះ​អ​គ្គ​នា​យ​ក​ដ្ឋា​ន​ព​ន្ធ​ដា​រ នៃ​ក្រ​សួ​ង​សេ​ដ្ឋ​កិ​ច្ច និ​ង​ហិ​រញ្ញ​វ​ត្ថុ​ បា​ន​ប្រ​មូ​ល​ព​ន្ធ​ប​ង់​ចូ​ល​ថ​វិ​កា​ជា​តិ​បា​ន​ជា​ង​ ១ពាន់​លា​ន​ដុ​ល្លា​រ ដែ​ល​ចំ​នួ​ន​នេះ​កើ​ត​ឡើង ២៤​ភា​គ​រយ​ បើ​ធៀ​ប​នឹង​រយៈ​ពេ​ល​ដូ​ច​គ្នា​ឆ្នាំ ២០១៤ នេះ​បើ​យោ​ង​តាម​សេ​ច​ក្តី​ប្រ​កា​ស​ព័​ត៌​មា​ន នៃ​កិ​ច្ច​ប្រ​ជុំ​បូក​ស​រុប លទ្ធ​ផ​ល​កា​រ​ងា​រ​ចំ​ណូ​ល​ពន្ធ​ ប្រ​ចាំ​ខែ​វិច្ឆិ​កា ឆ្នាំ ២០១៥ នៅ​ព្រឹ​ក​ថ្ងៃ​ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ​ក្រោ​ម​អ​ធិ​ប​តិ​ភាព​លោ​ក គង់ វិបុល ប្រ​តិ​ភូ​រា​ជ​រដ្ឋា​ភិ​បា​ល ទទួល​ប​ន្ទុ​ក​ជា​អគ្គ​នា​យ​ក អគ្គ​នា​យ​កដ្ឋាន​ពន្ធ​ដា​រ​។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋានពន្ធដារ បា​ន​ប្រ​មូ​ល​ពន្ធ​បា​ន​ចំ​នួ​ន ៤៧៤៤ ៥៥៨,៣៩ លាន​រៀ​ល (គិ​ត​ជា​ដុ​ល្លា​រប្រ​មា​ណ ១១៨៦,១៤លា​ន​ដុ​ល្លា​រ)​។ ដោយឡែកនៅខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ ពន្ធដារបានប្រមូលពន្ធបានចំនួន ៣៧១ ៧២៩,២៨ លានរៀល (គិ​ត​ជា​ដុ​ល្លា​រប្រ​មា​ណ ៩២,៩៣​លា​ន​ដុ​ល្លា​រ) ៕ ដោយ៖ ចាន់ធី

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情