រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ជាម​នុស្ស​ស្និទ្ធ​នឹង​អភិបាលខេត្ត​ពោធិ៍សាត់ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ឆ្នាំង​បង្ក្រាប​

កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥ សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ឆ្នាំង បាន​បង្ក្រាប​រថយន្ត​នី​សាន់​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​របស់​ឈ្មួញ​ឈ្មោះ ហ៊​ន ផាន្នី ជា​មន្ត្រី​យោធា​កងពលតូច​អន្តរាគមន៍​លេខ​១៤ ខេត្តពោធិ៍សាត់​។ ឈ្មួញ​ឈើ​ជា​មន្ត្រី​យោធា​ឈ្មោះ ហ៊​ន ផាន្នី ត្រូវបាន​គេ​ដឹងថា​ជាម​នុស្ស​ស្និទ្ធ​នឹង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ហើយ​កន្លងមក​សមត្ថ​កិច្ច​ខេត្តពោធិ៍សាត់ មិនដែល​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ​មាន​ស្បែក​ជា​យោធា​រូប​នេះឡើយ​។ សកម្មភាព​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​របស់​ឈ្មោះ ហ៊​ន ផាន្នី បានធ្វើ​ឡើង​ក្នុងខណៈដែល​រថយន្ត​ដឹកឈើ​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង តាម​ផ្លូវលំ​ឆ្ពោះទៅកាន់​ឃ្លាំង​មួយកន្លែង​នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ហ៊​ន ផាន្នី តែងតែ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ ឆ្ពោះ​មក​តំបន់​បំ​ណ​ក់​ឆ្លងកាត់​តំបន់​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ចេញទៅ​ខេត្តកំពង់ស្ពឺ តាមផ្លូវ​ឃុំ​អម​លាំង​។ ដោយសារតែ​កម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង ដាក់ពង្រាយ​កម្លាំង​តាម​ដងផ្លូវ​ជាតិ ទើប​ឈ្មួញ​ឈ្មោះ ហ៊​ន ផាន្នី បង្វែងដាន​ដឹក​តាមផ្លូវ​លំហើយ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ឆ្នាំង បង្ក្រាបបាន​នៅ​ចំណុច​ផ្លូវលំ​មួយកន្លែង​ក្នុងភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង វេលា​ម៉ោង​៣​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១១ ខែធ្នូ​។

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ការបង្ក្រាប​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ជា​មន្ត្រី​យោធា​ឈ្មោះ ហ៊​ន ផាន្នី មានការ​ផ្ទុះអាវុធ​និង​មានការ​បាញ់​ត​ពី​សំណាក់​ឈ្មួញ​ឈើ ដោយ​សមត្ថកិច្ច​ខេត្តពោធិ៍សាត់​បាន​ប្រមាញ់​តាំងពី​តំបន់​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ រហូតដល់​ចំណុច​ខាងលើ​ទើប​សមត្ថកិច្ច​ចម្រុះ​បាញ់​បំបែក​កង់​រថយន្ត​ទៅមុខ​លែងរួច​។ ឈ្មួញ​ជាម​ន្ត្រី​យោធា​ឈ្មោះ ហ៊​ន ផាន្នី ត្រូវបាន​គេ​ដឹងថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ដោយ​ឈ្មួញ​រូបនេះ​យកឈ្មោះ​លោក ម៉ៅ ធនិន មក​ការពារ​មុខរបរ​ខុសច្បាប់​របស់ខ្លួន​ទៀតផង​។ កន្លងមក​ឈ្មួញ​រូបនេះ​ធ្លាប់​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ត្បូងឃ្មុំ​យ៉ាង​រលូន មិន​ដែលមាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ ព្រោះ​មាន​បែងចែក​ផលប្រយោជន៍​។ ប៉ុន្តែ​លើក​នេះ​ទំនង​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង មិនបាន​ទទួលផល​ប្រយោជន៍​ទើប​ចាត់វិធានការ​បង្ក្រាប​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​យ៉ាង​ក្រអឺតក្រទម​៕

CH-00525 CH-00526 CH-00527

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情