ឈ្មួញ​យួន​ចូលមក​ទិញ​ឈើ​ដល់​ស្រុក​អូរ​ជុំ ដោយសារ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ខ្មែរ​

បទល្មើស​កាប់​ឈើ​ប្រណីត​និង​ដឹកជញ្ជូន​ចេញពី​ព្រៃ​ក្នុងស្រុក​អូរ​ជុំ ខេត្តរតនគិរី នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ប៉យ ស្រុក​អូរ​ជុំ បាន​ឲ្យ​ដឹងថា​ជា​រៀងរាល់​យប់​ថ្ងៃ​មាន​ម៉ូតូ​ដឹកជញ្ជូន​ឈើ​ប្រណីត​និង​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​ជាច្រើន​គ្រឿង​ចេញពី​តំបន់​ផ្សេងៗ​ក្នុងភូមិ​សាស្ត្រ​ស្រុក​តា​វែង និង​ស្រុក​អូរ​ជុំ យកទៅលក់​ឲ្យ​ឈ្មួញ​យួន​ដែល​រង់ចាំ​ទិញ​នៅក្នុង​ឃុំ​ប៉យ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​អូរ​ជុំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សមត្ថកិច្ច​មិន​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃឈើ​នោះទេ ព្រោះ​ជា​ប្រភព​ចំណូល​របស់​ពួកគេ​។

​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​ភូមិ​-​ឃុំ និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប៉យ ស្រុក​អូរ​ជុំ បាន​ឲ្យ​ដឹងថា​កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៥ មាន​រថយន្ត​ស៊េរី​ទំនើបៗ​ពាក់​ស្លាក​លេខ​យួន​ជាច្រើន​គ្រឿង​បាន​ចូលមក​រង់ចាំ​ទិញ​ឈើ​នៅក្នុង​គោលដៅ​ដែលមាន​ចម្ងាយ​ពី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉យ ប្រមាណ​១​គីឡូម៉ែត្រ ត្រង់​ផ្លូវ​ចុះ​ចំណោត​ក្នុង​ឃុំ​ប៉យ ស្រុក​អូរ​ជុំ​។ ឈ្មួញ​យួន​ដែល​បើករថយន្ត​ទំនើបៗ​ឆ្លងដែន​ចូលមក​ទិញ​ឈើ​នៅលើ​ទឹកដី​ខ្មែរ ពួកគេ​មិន​ខ្លាច​សមត្ថកិច្ច​ខ្មែរ​នោះទេ ព្រោះ​ពួកគេ​បាន​ចំណាយលុយ​យ៉ាងច្រើន ដើម្បី​ទិញ​ទឹកចិត្ត​សមត្ថកិច្ច​ខ្មែរ​រួចទៅហើយ​។ ហេតុនេះហើយ​ទើប​សមត្ថកិច្ច​តាម​ព្រំដែន​ក៏ដូចជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​សម្រួល​ឲ្យ​ឈ្មួញ​យួន​បើកបរ​រថយន្ត​ទំនើបៗ​ចូលមកក្នុង​ទឹកដី​ខ្មែរ រួច​ប្រមូល​ទិញ​ឈើ​ប្រណីត​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​វិញ​យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​រំខាន​ឡើយ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​យួន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ខ្មែរ​គ្រប់​លំដាប់ថ្នាក់ ហេតុនេះហើយ​ទើប​គេ​មាន​សិទ្ធិ​ចូលមក​ប្រមូល​ទិញ​ឈើ​ប្រណីត​នៅក្នុង​ឃុំ​ប៉យ ខេត្តរតនគិរី រួច​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​នេះ​យ៉ាង​សុខ​ស្រួល​។ ឈើ​ប្រណីត​ដែល​ឈ្មួញ​យួន​ចូលមក​ប្រមូល​ទិញ គឺជា​ឈើ​ដែល​ក្រុម​ជនល្មើស​កាប់​ដឹកជញ្ជូន​ចេញពី​ព្រៃ​ការពារ ព្រៃ​សហគមន៍ និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដោយហេតុថា​ចាប់តាំងពី​លោក កែប កត់ ចូលកាន់​តំណែង​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្ត​នេះ រាលដាល​កាន់តែខ្លាំង​ថែមទៀត​៕

CH-00354 - CopyCH-00358 - Copy CH-00357

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情