លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បញ្ជាក់ថា​គេ​គួររៀបចំ​សង្គម តាមរយៈ​ការអប់រំ គឺ​មិនមែន​ជេរប្រមាថ​ទេ

នៅ​ចុង​សប្តាហ៍​នេះ​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង បាន​លើកឡើងថា រៀបចំ​សង្គម តាមរយៈ​ការអប់រំ ឬ​តាមរយៈ​ការជេរប្រមាថ​? ចំពោះមុខ​បញ្ហា​នេះ​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា អ្នកសិក្សា​ពី​សង្គម និង​ពី​ចិត្ត គេ​បាន​លើកឡើងថា មនុស្ស​ម្នាក់ៗ​កើតមក ប្រៀប​ដូច​ក្រណាត់ស​មួយ​ដុំ ហើយ​ទារក​នោះ ចាប់ផ្តើម​ទទួលបាន​ការអប់រំ ពី​ឪពុកម្តាយ ពី​បងប្អូន​ញាតិមិត្ត​ជិត​ឆ្ងាយ ពី​សាលារៀន និង​ពី​សង្គម ហើយ​គេ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្រណាត់ស​នោះ នឹង​អាច​ក្លាយទៅជា​ក្រណាត់​ខ្មៅ​។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា​បញ្ហា​ខាងលើនេះ សរ​បញ្ជាក់​ឲ្យ​ឃើញថា វិស័យ​អប់រំ មាន​សារៈសំខាន់​ជាទីបំផុត អាច​ផ្លាស់ប្ដូរ​មនុស្ស​បាន ដូច្នេះហើយ ពុំដែល​មានការ​អប់រំ​ណា បង្រៀន​ឲ្យ​លួច ឲ្យ​ជេរប្រមាថ ឲ្យ​ធ្វើអំពើ​ទុច្ចរិត​អាក្រក់​នោះទេ គេ​តែងតែ​ពន្យល់ ណែនាំ អប់រំ ឲ្យ​ធ្វើ​នូវ​អំពើ​ល្អ ឲ្យ​មាន​សុជីវធម៌ ឲ្យ​មាន​សីលធម៌ ឲ្យ​មាន​គុណធម៌ គោរព​គ្នា និង​ជួយសង្គ្រោះ គ្នា​ទៅវិញទៅមក​។ ការអប់រំ គឺ​ស្តែង​ចេញពី​គ្រប់ រូបភាព ដូចជា ប្រព័ន្ធ​ផ្សព្វផ្សាយ សាលារៀន ការរស់នៅ ប្រចាំថ្ងៃ​ក្នុងសង្គម​។​ល​។​

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បន្តថា​គេ​អាច​លើកឡើង​បាន​ថា បើដូច្នោះ ហេតុ​អី្វ​បានជា​នៅមាន​អ្នក​ជេរប្រមាថ នៅមាន​អ្នក​លួច នៅមាន​អ្នក ប្រព្រឹត្ត​អំពើ​ទុច្ចរិត គ្មាន​សុជីវធម៌ គ្មាន​សីលធម៌ គ្មាន​គុណធម៌ គ្មាន​ការគោរព​គ្នា និង​គ្មាន​ការជួយ​សង្គ្រោះ គ្នា​ទៅវិញទៅមក​? ចម្លើយ​គឺ ទាំង​អ្នកទស្សនវិទូ ទាំង​អ្នកដឹកនាំ​សាសនា បាន​យល់​យ៉ាងច្បាស់​ថា ពុំ​អាចមាន​មនុស្ស​ល្អ​ទាំងអស់ ឬ​អាក្រក់​ទាំងអស់ ឬ​ឲ្យ​ដូចគ្នា​សុទ្ធ​ទាំងអស់​តែម្តង​បានទេ គឺ​តែងតែមាន អ្នកដើរ​ខុស​គន្លង​ច្បាប់​ខ្លះ គន្លង​ផ្លូវ​ល្អ​ខ្លះ តែ​គេ​ខិតខំ​រៀបចំ​អប់រំ ពន្យល់​ណែនាំ​ជាប្រចាំ ឲ្យ​អស់ពី​សមត្ថភាព ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ឲ្យ​មាន​កម្រិត​ជា​អប្បបរមា សម្រាប់​អ្នកប្រព្រឹត្ត​អំពើ​មិន​គប្បី​ទាំងនោះ​ក្នុងសង្គម​។​

​ជុំវិញ​បញ្ហា​នេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា ពលរដ្ឋ​ថ្លៃថ្នូរ កើតចេញ​មកពី​ការអប់រំ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត តាមផ្លូវ​អាណាចក្រ ឬ​តាមផ្លូវ​ពុទ្ធចក្រ ដោយ​ទទួលបាន​នូវ​ក្តីសង្ឃឹម​នៃ​ជីវិត សីលធម៌ សុជីវធម៌ និង​គុណធម៌ ក្នុង​ការរស់នៅ​ក្នុងសង្គម​។ យើង​ត្រូវ​នាំគ្នា ចូលរួម​អប់រំ​កូនចៅ​យើង តាម​លក្ខណៈ​ថ្លៃថ្នូរ សីលធម៌​ខ្ពស់ ទាំង​កាយ វាចា ចិត្ត ដើម្បី​កសាង​រដ្ឋ​ទំនើប សង្គម​ជឿនលឿន បែប​ប្រជាធិបតេយ្យ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ថ្លៃថ្នូរ​៕

12321496_1031286636934801_2296655372918257341_n

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情