ក្នុង​ទិស​បញ្ច្រាស​គ្នា​រថយន្តស្ទូច​បុក​ជាមួយ​រថយន្ត​ស៊ី​អវី​ពេញទំហឹង មនុស្ស​៣​នាក់​រងរបួស​ធ្ងន់

​ខេត្ត​ព្រះសីហនុ​៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ធំ​ប្រភេទ​ស្ទូច និង​រថយន្ត​ទេសចរណ៍​ម៉ាក​តូយ៉ូតា ស៊ី​អរ​វី ខណៈ​បើក​បញ្ច្រាសទិស​គ្នា ចេញពី​ខេត្ត​ព្រះសីហនុ ទៅ​រាជធានី​ភ្នំពេញ បាន​បុក​គ្នា​ចំ​ពេញ​មួយ​ទំហឹង នៅ​ចំណុច​ផ្លូវ​ចំណោត​លោកយាយ​ម៉ៅ ស្ថិតក្នុង​សង្កាត់​លេខ​៣ ខេត្ត​ព្រះសីហនុ លើ​កំណាត់ ផ្លូវជាតិ​លេខ​៤ កាលពី​វេលា​ម៉ោង​១ និង​៥៥​នាទី​រសៀល ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ បណ្តាល​ឲ្យ​អ្នកជិះ​ក្នុងរ​ថយ​ន្យ​ស៊ី​អវី​រងរបួស​ធ្ងន់​៣​នាក់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ភាគី​ខាង​រថយន្ត​តូយ៉ូតា​ស៊ី​អរ​វី អ្នកបើកបរ និង​អ្នករួមដំណើរ​ចំនួន​៣​នាក់​រងរបួស​ធ្ងន់ ក្នុងនោះ មាន​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​ជា​ជនជាតិ​បរទេស ។ ចំណែក​រថយន្ត​ធំ​ប្រភេទ​ស្ទួ​ច ក្រោយពេល​កើតហេតុ តៃកុង​ក៏បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់ស្រមោល ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការដ្ឋាន​នគ របាល​ខេត្ត​ព្រះសីហនុ ក៏បាន​ចាត់​កម្លាំង​ជំនាញ​ចុះទៅ​វាស់វែង​ចរាចរណ៍ និង​យិ​ក​រថយន្ត​ទាំងពីរ​គ្រឿង​បង្កហេតុ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ជា​ក្រោយ ។ ដោយឡែក​ជនរងគ្រោះ ក៏​ត្រូវបាន​ដឹកជញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​យ៉ាង​ប្រញាប់ប្រញាល់​បំផុត​ផងដែរ ៕

KA-13-12-2015-12KA-13-12-2015-07 KA-13-12-2015-08 KA-13-12-2015-10 KA-13-12-2015-11

 

 

 

 

 

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情