ឈើក្រហម​ជាង​ពីរម៉ឺន​ម៉ែត្រគុប និង​រថយន្ត​បង្កុង​ជាង​៣០​គ្រឿង​កំពុង​ដឹង​ជញ្ជូន​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ ចូល​ក្រុមហ៊ុន​ដាយ​ណា​ម​របស់លោក​ឧកញ៉ា ទ្រី ភាព គ្មាន​ការបង្ក្រាប​ឡើយ

​ខេត្ត​មណ្ឌល​គី​រី​៖ ក្រុម​ឈ្មួញ​រកស៊ី​ឈើ​តូចតាច​បាន​បង្ហើប​ឲ្យ​ដឹងថា ឈើ​ប្រភេទ​សុ​ក្រំ ផ្ចឹក និង​ឈើ​ប្រណីត​ដូចជា ធ្នង់ បេង នាងនួន ក្នុង​ដែន​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច ដែល​គ្រប់គ្រង​ដោយ​លោក សំ​រ៉ង់ ឌី​វិចិត្រ ជានា​យក​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រេច ដែលជា​ប្អូនថ្លៃ លោក ចាយ សា​មិត្ត ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួង​បិ​រិ​ស្ថាន និង​ក្រោម​ការទទួលខុសត្រូវ​ពី​លោក ឈិ​ត សុផល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​។ បច្ចុប្បន្ន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​បាន​ឈានទៅ​រលាយ​ហិនហោច​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ខណៈ​សកម្មភាព​កាប់បំផ្លាញ​បាន​ប្រព្រឹត្ត​គ្មាន​លស់​មួយថ្ងៃ​ពី​សំណាក់​ឈ្មួញ ដែល​សកម្មភាព​បំផ្លាញ​នោះ​ស្ថិ​ន​នៅ​ចំណុច​ភូមិសាស្ត្រ ក្បាល​អូរ​ម៉ែ​ធុ​- ក្រង់​គុយ​- ក្រង់​ត្រាច​- ពាម​ក្រាយ -​ពាម​អូរ​តូ -​ភ្នំ​ង៉​ត​- ក្បាល​អូរ​ខ្ញែ​ង​- ក្រង់​ជី​លក​- អូរ​មីង​ជុង​-​អូរ​កន្លះ​- ភ្នំ​កង់​ស្យា​ល់​- អូរ​កញ្ជះ​- តាម​ដងអូរ​របោះ​- អូរ​ម៉ាញ​តា​ប៉ោក មាន​រណា​យន្ត​កំពុង​កាត់ឈើ ប្រមាណ​ជាង ៤០០​គ្រឿង​ចូលក្នុង​ព្រៃ​អារច្រៀក​ចាប់តាំងពី​ខែ​មិនា រហូតមកដល់​ពេលបច្ចុប្បន្ន​។​

សេចក្តីរាយការណ៍​ពី​ប្រជា​សហគមន៍​បាន​ឲ្យ​ដឹងថា ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​មួយចំណែក​ធំ​ដែល​នៅសល់​ព្រៃស្រោង​នៅឡើយ​ដែលជា​គោលដៅ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​កំពុងតែ​ស្រក់ទឹកមាត់ និង​ប្រើប្រាស់​ល្បិចកល​គ្រប់​រូបភាព​ដើម្បី​បាន​បន្លំ​កាប់​ឈើ​ទាំងនោះ​។ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​កំពុង​ជា​គោលដៅ​ក្រុម​ឈ្មួញ​មាន​ងារ​សុទ្ធតែ «​ឧកញ៉ា​» កំពុង​ជ្រៀតចូល​កាន់កាប់​ដីព្រៃ​សម្បទាន​ក្នុង​បំណង​ប្រើប្រាស់​ជា​ខែល​ដើម្បី​បន្លំ​លួច​កាប់​ឈើ​នៅក្រៅ​ដែនដី​របស់​ក្រុម​ហ៊ុម​ខ្លួន​ដែល​សកម្មភាព​នេះ​បាន​ប្រព្រឹត្ត​ទៅហើយ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​សព្វថ្ងៃនេះ​។ សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា​ក្រៅតែពី​ឧកញ៉ា លឹម ប៊ុណ្ណា (​ហៅ​ខ្នា​) ឧកញ៉ា ថែ ឧកញ៉ា ឧកញ៉ា សឹង្ហ សំអុល ដែល​កំពុងមាន​សកម្ម​ភាព​កាប់​ឈើ នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​លោក​ឧកញ៉ា​ទ្រី ភាព​ក៏មាន ចំណែក​យ៉ាង​ធំរ​កកាប់​ឈើ​នៅ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​នោះ​ផងដែរ ដោយ​ប្រើ​ខែល​ដី​សម្បទាន​ក្រុមហ៊ុន​ដាយ​ណា​ម ដោយមាន​មន្ត្រី​យោធា​នៅ​ខេត្តក្រចេះ​ពីររូប​ជា​អ្នក​ចេញមុខ​កាប់​ដាវ​កាប់​ឈើ​ឲ្យ​។

​សេចក្តីរាយការណ៍​បាន​បន្តថា ជ្រក​ក្រោម​អំណាច និង​ឥទ្ធិពល របស់លោក​ឧកញ៉ា​ទ្រី ភាព​គឺ​មន្ត្រី​យោធា​ពីររូប​ទៅ​ពី​ខេត្តក្រចេះ​មានឈ្មោះ ឃី ផេង និង​ឈ្មោះ ផ​យ ពក (​ដែលជា​ម្ចាស់កា​រ៉ាង​សាំង​នៅ​ខេត្តក្រចេះ ដែរនោះ​) ពួកគេ​ជា​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ រាប់​ជំនាន់​មកហើយ ដោយ​មេ​ឈ្មួញ​ទាំងពីរ​រូបនេះ​មាន​កូនចៅ​ប្រើ​រណា​យន្ត​ជាង​២០០​គ្រឿងក្នុង​ម្នាក់​ក្នុង​ការធ្វើសកម្មភាព​កាប់ និង​ប្រមូល​ទិញ​ឈើ​យ៉ាង​អនាធិបតេយ្យ នៅក្នុង​ដែន​ព្រៃ​សហគមន៍ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​គេ​មិនដឹងថា​លោក សំ​រ៉ង់ ឌី​វិចិត្រ ធ្វើគ​ធ្វើ​ថ្លង់​នេះ​ដោយសារ​អ្វី​ទេ​។ សេចក្តីរាយការណ៍​ពី​ភ្នំ​ពេជ្រ​បាន​ឲ្យ​ដឹង​ទៀតថា ឈើក្រហម ជាង​ពីរម៉ឺន​ម៉ែត្រគុប និង​រថយន្ត​បង្កុង ប្រមាណ​ជាង​៣០​គ្រឿង​កំពុង​ដឹង​ជញ្ជូន​ឈើ​ចេញពី​ព្រៃ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ ចូល​ក្រុមហ៊ុន​ដាយ​ណា​ម​លោក​ឧកញ៉ា ទ្រី ភាព គ្មាន​ការបង្ក្រាប​ឡើយ​។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​បាន​ថ្លែង​យ៉ាង​សង្វេគ​ថា បច្ចុប្បន្ននេះ បើ​គេ ចូល​ទៅដល់​ក្នុង​តំបន់​ព្រៃ​ជ្រៅ គេ​មិនអាច​ស្តាប់ឮ​សម្លេង​សត្វព្រៃ​យំ ឬ​ស្រែក​អ្វី​ទៀតឡើយ ក្រៅពី ឮ​តែ​សម្លេង​រណា​យន្ត​អារឈើ​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​ស្រណោះ​ដែល​នឹងធ្វើ​ឲ្យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​វិនាស​យ៉ាង​ឆាប់​មិនយូរ​ទេ​ព្រៃស្រោង​បាត់បង់​ទៅ សត្វ​ធំ​តូច​ក៏​គ្មាន​ជម្រក​ដែរ​។ ចំណែក​សត្វ​ព្រៃធំៗ​ដូចជា ដំរី ខ្ទីង ទន្សោង ក៏​គេ​កម្រ​បានឃើញ​ដូច​ការ​ពីមុន​ដែរ តែ​សម្រាប់​សត្វ​ជ្រូកព្រៃ ទន្សាយ ស្វា​…​មក​នៅក្បែរ​មាត់​កំប៉ូត​ព្រៃ​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​។ ផ្ទុយទៅវិញ​សព្វថ្ងៃ​គេ​អាច​មើលឃើញ ត្រឹម​ឡាន​កែច្នៃ​ធុន​ធំ​ប្រភេទ​ដំរីទឹក ប្រភេទ​បង្កុង និង​គោយន្ត​កន្ត្រៃ​ដឹកឈើ​ជំនួស​វិញ លែងមាន​វត្ត​មាននៃ​សត្វព្រៃ​ដ៏​កម្រ​ទាំងនោះ​ហើយ​។ វត្តមាន​នៃ​ឡាន​ប្រភេទ​កែច្នៃ​ខាងលើ គ្មានអ្វី​ក្រៅពី​ក្រុម​ឈ្មួញ​យកទៅ​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​អភិរក្ស ក៏ដូចជា​ព្រៃ​ការពារ​នោះឡើយ​។

​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​បាន​និយាយថា កុំថាឡើយ​ព្រៃ​ការពារ ឬ​ព្រៃ​អភិរក្ស​ដែល​រង​នូវ​ការកាប់បំផ្លាញ សូម្បី​ឈើ​នៅក្នុង​សហគមន៍​ដែល​បម្រុង​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ប្រើប្រាស់ និង​ទុក​សម្រាប់​ឲ្យ​ពួកគេ​ស្គាល់​នូវ​ប្រភេទ​ដើមឈើ​ព្រៃ​ក្នុងស្រុក​ខ្មែរ​ក៏​គេ​លួច​កាប់​ស្ទើរ​អស់​គ្មាន​សល់​។ ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​ភូមិ​អ​ន្ទ្រ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​ពេ​ជ្រា​ដា ជ្រក​ក្រោម​ស្លាក ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​តែ​ស្ថិត​នៅក្រៅ​ដែនដី​សម្បទាន​អូស​ដឹកជញ្ជូន​ឈើ​ចូល​បន្លំ​ជាមួយ​ឈើ​ស្របច្បាប់​ក្នុងព្រៃ​ក្រុមហ៊ុន​។ បើទោះជា​ព្រៃ​សម្បទាន​របស់​ក្រុមហ៊ុន​និ​មួយៗ​កាប់​គ្មាន​សល់​ដើមឈើ​ធំៗ តែ​គេ​នៅតែ​ឃើញ​ឈ្មួញ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ដែលមាន​ទីតាំងនៅ​តំបន់​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច បែរជា​ដឹកឈើ​រាប់​ឆ្នាំ​មកហើយ មិនចេះ​អស់ ហើយ​ឈើ​ទាំងនោះ​ទៀតសោត​សុទ្ធតែជា​ប្រភេទ​ឈើ​ស្រល់​ថ្មីៗ អារច្រៀក រួច​ដឹក​យកទៅលក់​នៅ​វៀតណាម​តាម​ព្រំដែន​នៃ​ខេត្ត​ត្បូងឃ្មុំ រាល់​យប់​ដែល​ក្នុង​មួយ​យប់​មាន​ឈើ​មិនតិចជាង​៣០​ទៅ​៤០​រថយន្ត​យី​ឌុប​នោះទេ​៕ ឦសាន​២ ​

KA-10-12-2015-10 KA-10-12-2015-11 KA-10-12-2015-12 KA-10-12-2015-13 KA-10-12-2015-14 KA-10-12-2015-15 KA-10-12-2015-16

 

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情