ឯកអគ្គរដ្ឋទូត​អាមេរិក​ជំរុញ​យុវជន​កម្ពុជា​ចាប់​យក​ជំនាញ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក វីលៀម ហេដថ៍ (William Heidt) ជំរុញ​ឲ្យ​យុវជន​កម្ពុជា ផ្ដោត​លើ​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ ដែល​ជា​តម្រូវ​ការ​ក្នុង​ទីផ្សារ​ការងារ​កម្ពុជា បច្ចុប្បន្ន និង​ទីផ្សារ​សេដ្ឋកិច្ច​អាស៊ាន។

លោក​លើក​ឡើង​បែប​នេះ នៅ​ក្នុង​សន្និបាត​អប់រំ​របស់​សមាគម​អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១៣ ធ្នូ ដោយ​លោក​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​កម្ពុជា ចាប់​អារម្មណ៍​លើ​ជំនាញ​ទាំង​នេះ ដោយ​លោក​មើល​ឃើញ​ពី​គម្លាត​ខ្លាំង​រវាង​ជំនាញ​ដែល​យុវជន​កម្ពុជា មាន និង​តម្រូវ​ការ​ជាក់ស្ដែង​ក្នុង​ទីផ្សារ​ការងារ​បច្ចុប្បន្ន។

ក្នុង​សន្និបាត​អប់រំ​នោះ​ដែរ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក យក់ ង៉ុយ ចាត់​ទុក​កង្វះ​ខាត​ជំនាញ​ទាំង​នេះ ថា​ជា​បញ្ហា​ប្រឈម​ចម្បង​របស់​យុវជន​កម្ពុជា ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន។

មន្ត្រី​ក្រសួង​អប់រំ រូប​នេះ​អះអាង​ថា ដើម្បី​បំពាក់​យុវជន​នូវ​ជំនាញ​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ ក្រសួង​កំពុង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​បញ្ហា​នេះ ដោយ​លោក​ថា ក្រសួង​ត្រូវ​ការ​ចំណាយ​ពេលវេលា​ច្រើន ហើយ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情