ការព្យាយាមរបស់ណាហ្គាវើល បានត្រឹមល្អមើល ខណៈក្រោន នៅតែលើកពាន

ក្រុម​ណាហ្គាវើល បាន​បង្ហាញ​ទម្រង់លេង​យ៉ាង​ល្អ​បំផុត ក្នុង​ការ​វាយ​បក​ទៅ​លើ​ក្រុម​ភ្នំពេញ​ក្រោន នាការ​ប្រកួត​​ជើង​ទី​២​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ឱកាស​ឈ្នះ​ពាន​របស់​ក្រុម​មួយ​នេះ នៅ​តែ​មិន​អាច​កើត​មាន​ឡើង ខណៈ​ពួក​គេ​​បាន​ចាញ់​​ក្រោន ក្នុង​ការ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេចក្តី ដ៏​រន្ធត់​នោះ។
9
8
7
វា​ជា​ការ​ពិត ​ដែល​ការ​​ប្រកួត​ជើង​ទី​១ ណាហ្គាវើល បាន​ចាញ់​ក្រុម​ភ្នំពេញ​ក្រោន​រហូត​ដល់ទៅ ២-០ ប៉ុន្តែ​សម្រាប់​ការ​ប្រកួតកាត់​សេចក្តី​ជើង​ទី​២ នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​សៅរ៍​នោះ ណាហ្គាវើល បាន​វាយ​បក​​យក​ឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោន ៣-១ វិញដ៏​មិន​គួរ​ឲ្យ​ជឿ ដោយ​គ្រាប់​បាល់​ទី​១​រក​បាន​ដោយ ខ្សែ​ប្រយុទ្ធ ស៊ុន សុវណ្ណរិទ្ធី នៅ​នាទីទី​៥៤ និង​២​គ្រាប់​ទៀត​រក​បាន​ដោយ គួច សុកុម្ភៈ នៅនាទីទី​៧៨ និង​៩០ ខណៈ​១​គ្រាប់​របស់​ក្រោន រក​បាន​ដោយ ធារី ចន្ថាប៊ីន នៅ​នាទីទី​៧៣។

ជាមួយ​លទ្ធ​ផលឈ្នះ ៣-១ ​​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​ទាំង​២​មាន​គ្រាប់​បាល់​ស្មើ​គ្នា ក្នុង​ការ​ប្រកួត​ទាំង​២​ជើង ជា​ហេតុ​នាំ​​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​​ប្រកួត បន្ថែមម៉ោង​ប្រកួត​១៥​នាទី​២​ដង ប៉ុន្តែ​ណាហ្គាវើល ដែល​ហាក់​មាន​ការ​ធ្លាក់​ចុះ​នូវ​ថាម​ពល​នោះ បាន​ព្យាយាម​លេង​ទប់​ភ្នំពេញ​ក្រោន រហូត​បាន​សម្រេច ដើម្បី​ឈាន​ដល់​ការ​កាត់​សេចក្តី​ដោយ​កា​រ​ស៊ុត​បាល់​ប៉េណាល់​ទី​ តាម​ការ​ចង់​បាន។

ប៉ុន្តែ​​ការ​ព្យាយាម​អស់​ពី​លទ្ធ​ភាព​របស់​ក្រុមណាហ្គាវើល បែរ​ជា​ត្រូវ​បញ្ចប់ នៅ​ក្នុង​ដំណាក់​កាល​ដ៏​រន្ធត់​នេះ​ទៅ​វិញ ព្រោះការ​ស៊ុត​បាល់​របស់​​កីឡាករ​ឆ្នើម៣​រូប​​នៃ​​ក្រុម​នេះ​រួម​មាន Ban Kazuaki ឃឹម បូរី និង ខ្សែ​ប្រយុទ្ធ Parry ត្រូវ​បាន​អ្នក​ចាំ​ទី​វ័យ​ក្មេង កែវ សុខសិលា  របស់​ភ្នំពេញ​ក្រោន សង្រ្គោះ​បាន​ទាំង​អស់​នោះ ហើយ​ការ​ធ្វើ​មិន​បាន​ល្អ​នេះ នាំ​​ឲ្យ​ណាហ្គាវើល ចាញ់​ភ្នំពេញ​ក្រោន ៣-២ ព្រោះ វ៉ា ហ្វីទីន របស់​ក្រោន បាន​ស៊ុត​បាល់​ទៅ​ប៉ះ​របា​ទី ឯ​ការ​ស៊ុត​របស់ Odion Obadin ត្រូវ​បាន​អ្នក​ចាំ​ទី សំរិទ្ធ សីហា ចាប់​បាន។
6
5
4
លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល ហាក់​មិន​បាន​បន្ទោស​ទៅ​លើ​ការ​ស៊ុត​បាល់​មិន​បាន​សម្រេច​របស់ Kazuaki ឃឹម បូរី និង Parry នោះ​ឡើយ។ លោក​បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖​«​ការ​ជ្រើស​រើស​កីឡាករ​ទាំង​៥​នាក់ ស​ម្រាប់​ការ​​ចូល​ទៅ​ទាត់​បាល់​ប៉េណាល់​ទី​នេះ គឺ​ខ្ញុំ​ផ្តោត​ទៅ​លើ​បទ​ពិសោធ និង​ទំនុក​ចិត្ត​របស់​ពួក​គេ ហេតុ​នេះ​វា​ក៏​ជា​កំហុស​នៃ​ការ​ជ្រើស​រើស​របស់​ខ្ញុំ​ផង​ដែរ ដែល​ពួក​គេ​ធ្វើ​មិន​បាន​ល្អ ប៉ុន្តែ​ខ្ញុំ​អត់​មាន​ការ​អាក់​អត់​ស្រពន់​ចិត្ត​ទៅ​លើ​ពួក​គេ ព្រោះ​​ក្នុង​កាលៈ​ទេស​បែប​នេះ យើង​ក៏​ត្រូវ​ការ​សំណាង​ផង​ដែរ តែ​យើង​អត់​មានសំណាងទាល់​តែ​សោះ»។

លោក មាស ចាន់ណា បាន​បញ្ជាក់​ថា៖​«​ការ​ប្រកួត​លើក​នេះ កីឡាករ​របស់​យើង​ ធ្វើ​បាន​ល្អ​មែន​ទែន ព្រោះ​ពួក​គាត់​បាន​យល់​ច្រើន​ពី​អ្វី​ដែល​ខ្ញុំ​បាន​ដាក់​ឲ្យ​គាត់​ធ្វើ ហើយ​​ខ្ញុំ​ពេញ​ចិត្ត​នឹង​ទទួល​យក​ចំណាត់​ថ្នាក់​លេខ​២​នេះ ព្រោះ​នេះ​ជា​ឆ្នាំ​ទី​១ ដែល​ខ្ញុំ​បាន​ដឹក​នាំ​ក្រុម។ នៅ​ក្នុង​​វគ្គ​ជម្រុះ​យើង​ធ្លាក់​ធ្លាក់​រហូត​ដល់​លេខ​៨ រួច​ក៏​បាន​ឡើង​មក​លេខ​៤​វិញ និង​បាន​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ដូច្នេះ​ខ្ញុំ​នឹង​ព្យាយាម​បន្ត​ទៀត ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ក្រុម​ឲ្យ​បាន​ល្អ​ជាង​នេះ»។
3
14
13
ចំណែក​លោក Sam Scheingruber គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន បាន​​ទទួល​ស្គាល់ថា ​ការ​ទទួលបាន​​លទ្ធ​ផល​មិន​ល្អ នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​នេះ ដោយ​សារ​លោក​​បាន​ផ្លាស់​ប្តូរ​ប្រព័ន្ធ​លេងមួយ​ចំនួន ប៉ុន្តែ​លោក​បាន​ធ្វើ​ការ​កើត​សរសើរ​ដល់​អ្នក​ចាំ​ទី កែវ សុខសិលា ដែល​បាន​ជួយ​ឲ្យ​ក្រុម​លើក​ពាន​លើក​នេះ។

ចំណែក​ក្រុម​បឹង​កេតអង្គរ បាន​បន្ត​យក​ឈ្នះ​លើ​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ក្នុង​លទ្ធ​ផល ២-១ កាល​ពី​ថ្ងៃ​សុក្រ បន្ថែម​ទៅ​លើ​លទ្ធ​ផលឈ្នះ ៤-៣ កាល​ពី​ជើង​ទី​១ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ព្រឹត្តិការណ៍​នេះ។

ជាមួយ​លទ្ធ​ផល​នេះ​ក្រុម​ម្ចាស់​ជើង​ឯក​៦​សម័យ​កាល​ភ្នំពេញ​ក្រោន បាន​ទទួល​ទឹក​ប្រាក់​៦០​លាន​រៀល ហើយ​អ្នក​ចាំ​ទី កែវ សុខសិលា ដែល​ទើប​បង្ហាញ​ខ្លួន​ត្រឹម​២​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​នេះ បាន​ក្លាយ​ជា​អ្នក​ចាំ​ទី​ល្អ​ប្រចាំ​ព្រឹត្តិការណ៍​នេះ តាម​ក្តី​ស្រម៉ៃ​ពី​កុមារភាព​របស់​គេ និង​ទទួល​បាន​​ទឹក​ប្រាក់​លោក​ទឹក​ចិត្ត​១,៥​លាន​រៀល រីឯ​​ក្រុម​លេខ​២​ណាហ្គាវើល បាន​៤៦​លាន​រៀល។
12
11
2
ចំណែក​ក្រុម​លេខ​៣ បឹង​កេតអង្គរ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​៣៦​លាន​រៀល ហើយ​ក្រុម​បឹង​កេត ក៏​​ទទួលបាន​​ពាន​ក្រុម Fair Play អម​ដោយ​ទឹក​ប្រាក់​៤លាន​រៀលផង​ដែរ។ រីឯ​គ្រូ​បង្វឹក​ក្រុម​នេះ​គឺ លោក ប្រាក់ សុវណ្ណារ៉ា ​បាន​ជាប់​ជា​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ព្រឹត្តិការណ៍​នេះ ដោយ​ទទួល​បាន​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​១,៥​លាន​រៀល ខណៈ​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម​នេះ​គឺ ចាន់ វឌ្ឍនាកា បាន​ទទួល​ទាំង​ពាន​អ្នក​ស៊ុត​បាល់​ចូល​ទី​ច្រើន​ជាង​គេ(៣៧​គ្រាប់) និង​ពាន​កីឡាករ​ល្អ​ប្រចាំ​រដូវ​កាល ដោយ​គេ​បាន​ទទួល​ប្រាក់​លើក​ទឹក​ចិត្ត​៣​លាន​រៀល​តែ​ម្នាក់​ឯង។ ចំពោះ​ក្រុម​លេខ​៤ ខេមបូឌាន​ថាយហ្គឺរ បាន​ទទួល​ទឹក​ប្រាក់​ចំនួន​៣០​លាន​រៀល៕
1
0

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情